ភ្នំពេញ៖ ប្រទះឃើញសាកសពយុវតីម្នាក់ ត្រូវបានឃាតកសម្លាប់នៅក្នុងបន្ទប់ទឹក ដោយសពយុវតីខាងលេី មានកន្សែងរឹតក និងអាក្រាតកាយ បង្កការភ្ញាក់ផ្អេីលជាខ្លាំង។ ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ ដែលស្ថិតនៅចំណុចក្នុងសាលាបឋមសិក្សា វត្តគ្រួស តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។
បើតាមប្រភពព័ត៌ពីប្រជាពលរដ្នបានប្រាប់អោយដឹងថា មុននេះបន្តិចមាន ករណី ប្រទះឃេីញសពយុវតីម្នាក់ ត្រូវបានឃាតកសម្លាប់នៅក្នុងបន្ទប់ទឹក ដោយមិនទាន់ដឹងមូលហេតុ ក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានដឹងហលយក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញពិនិត្យផងដែរ។
សពមានឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ ១៥ឆ្នាំ ទើបតែឈប់ការសិក្សារយៈ១ឆ្នាំ មានទីកន្លែងកំណើត ភូមិគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្តកណ្តាល ។
សម្ភារៈបាត់បង់ : មានទូរស័ព្ទដៃ ០១គ្រឿង ម៉ាក , ខ្សែកប្លាកទីន០១ខ្សែ
ក្រោយកេីតហេតុ ក ម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកដល់ទីតាំងខាងលេី នឹងបានធ្វើការហ៊ុំព័ទ្ធខ្សែជុំវិញទីតាំង ដោយមិនអនុញ្ញាតឲ្យមាននរណាម្នាក់ចូលមកកាន់ទីតាំងខាងលើនេះបានឡើយតាមជំហានការសន្និដ្ឋានដំបូង គឺសង្ស័យជាករណីរំលោភរួចសម្លាប់៕
ដោយ៖ ជីណា