រថយន្ដដឹកលើសទម្ងន់កម្រិតកំណត់ចំនួន៣គ្រឿង ត្រូវបានក្រុមការងារត្រួតពិនិត្យចល័តពិន័យជាប្រាក់នៅផ្លូវជាតិលេខ៦៨  ជិតខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលអចិន្ត្រយ៍នៃគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ថ្នាក់ ដឹកនាំទទួលបន្ទុក និងសមាជិកក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងនិងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ស្ថិតនៅផ្លូវជាតិលេខ៦៨  ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន៣គ្រឿង ដោយយានយន្តទាំង៣គ្រឿងនោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ និងត្រូវបានពិន័យជាប្រាក់ទាំងទម្ងន់សរុបទាំងទម្ងន់អ័ក្សរបស់យានយន្ត។

ក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការផាកពិន័យទាំងទម្ងន់សរុប ទាំងភ្លៅរបស់យានយន្ត ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខាតបង់ថវិកា ពេលវេលា ដែលប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់ប្រចាំថ្ងៃ។

ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងមិនឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

...

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print