តុលាការឃុំខ្លួនឃាតកជាប្ដីបន្ទាប់ពីរឹតកសម្លាប់ប្រពន្ធកាលពីប៉ុន្មានថ្ងៃមុន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រភពរាយការណ៍នារសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្គស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះថា នៅរសៀលម្សិលមិញលោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចចេញដីកាបង្គាប់មកកម្លាំងមានសមត្ថកិច្ចឲ្យឃុំខ្លួនជនត្រូវចោទពីបទឃាតកម្មគិតទុកជាមុន ក្រោយកម្លាំងសមត្ថកិច្ចសហការគ្នាបង្រ្កាបបាន ។ ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាងនិងសម្ភារ រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥

ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1I -4125 ១គ្រឿង ទូរស័ព្ទដៃចំនួន០២គ្រឿង ខ្សែកលោហធាតុពណ៌លឿងចំនួន០៦ខ្សែ ខ្សែដៃលោហធាតុ ពណ៌លឿងចំនួន០៤ខ្សែ បន្តោងខ្សែកលោហធាតុពណ៌លឿងចំនួន០៨បន្តោង ចិញ្ចៀនលោហធាតុ
ពណ៌លឿងចំនួន០៤វង់ ក្រវ៉ិលលោហធាតុ ពណ៌លឿងចំនួន០៤គូ ស្មើនឹងទម្ងន់៣៤៣.៥០ក្រាម លុយខ្មែរចំនួន ១.៤៦២.៦០០រៀល លុយដុល្លារចំនួន ១.៨០០ដុល្លារអាមេរិក កាបូប១ កាតធនាគារ(អេប៊ីអេ)១សន្លឹក និងកាតចាក់វ៉ាក់សាំង កូវីដ១៩ ១សន្លឹកផងដែរ ។

ប្រភពបញ្ជាក់ទៀតថា ជនត្រូវចោទដែលបានឃុំខ្លួនឈ្មោះ សំ សានិត្យ ភេទប្រុស អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិប្រសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

...

គួររំលឹកថា កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចក្បែរស្រះទឹក១ ហៅថាប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មឿន ផាច ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំកើតហេតុ ដែលករណីនេះគេសង្ស័យបង្កឡើងដោយបុរសជាប្ដី សំ សានិត្យ(ឃុំខ្លួន)ដោយយកខ្សែហ្រ្វ័ងប្រវែងប្រមាណ០.៨០ម៉ែត្ររឹត.ក បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ ដែលគេសង្ស័យផ្ដើមចេញពីភ្លើងប្រចណ្ឌ លុះនៅវេលាថ្ងៃខែខាងលើ សមត្ថកិច្ចសហការគ្នា ស្រាវជ្រាវវែកមុខរកឃាតកបុរសជាប្ដី៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print