សហរដ្ឋអាមេរិក ប្រកាស ផែនការអភិវឌ្ឍន៍ ប្រព័ន្ធ ការពារ មីស៊ីល Golden Dome

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃ ទី២០ ខែឧសភា លោកត្រាំ ប្រធានាធិបតី អាមេរិកបាន ប្រកាសពី ផែនការ អភិវឌ្ឍន៍ ប្រព័ន្ធ ការពារ មីស៊ីល Golden Dome នៅសេតវិមាន ដោយថ្លែងថា តាម ផែនការ ប្រព័ន្ធ ការពារ នេះ នឹង ដំណើរការ ដោយគ្រប់ ជ្រុងជ្រោយ ក្នុងរយៈពេល បីឆ្នាំខាងមុខនេះ ។

គេហទំព័រ «CCFR China state-controlled media » ប្រព័ន្ធ ការពារ មីស៊ីល Golden Dome បានរង ការសង្ស័យ ពីប្រព័ន្ធ សារព័ត៌មាននិង អ្នកជំនាញ អាមេរិកជាច្រើន ដោយ សម្គាល់ថា ប្រព័ន្ធ ការពារនេះ ប្រឈមមុខនឹង ការសាកល្បង ដ៏តឹងរ៉ឹង ទាំងផ្នែក ស្រាវជ្រាវ និង អភិវឌ្ឍ ខាងបច្ចេកវិទ្យា និង បញ្ហា ថវិកា ។ អ្នកជំនាញ បានព្រមាន ថា ប្រព័ន្ធ Golden Dome នឹងបង្កើន ការប្រកួតប្រជែង ផ្នែក សព្វាវុធ អវកាសថែម មួយកម្រិត ទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print