ក្រសួងការបរទេសចិន៖ សហភាពអឺរ៉ុបគួរបញ្ឈប់ការប្រើប្រាស់ស្តង់ដារពីរលើបញ្ហាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី២១ខែឧសភាថា ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលសហភាពអឺរ៉ុបដាក់ទណ្ឌកម្មដោយមិនសមហេតុផលទៅលើក្រុមហ៊ុនចិន។ សហភាពអឺរ៉ុបគួរបញ្ឈប់ការអនុវត្តស្តង់ដារពីរលើបញ្ហាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយរុស្ស៊ី ក៏ដូចជាបញ្ឈប់ការបំផ្លាញផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន។

គេហទំព័រ «CCFR China state-controlled media » នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃដដែល មានអ្នកសារព័ត៌មានសួរថា៖ នៅថ្ងៃទី២០ខែឧសភា សហភាពអឺរ៉ុបនិងអង់គ្លេសបានប្រកាសដោយឡែកពីគ្នាថា នឹងដាក់ទណ្ឌកម្មជុំថ្មីលើរុស្ស៊ី ហើយលើកនេះ ក្រុមហ៊ុនចិននិងអេមីរ៉ាតអារ៉ាប់រួមក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីដាក់ទណ្ឌកម្មដែរ។ តើក្រសួងការបរទេសចិនមានការអធិប្បាយយ៉ាងណាចំពោះបញ្ហានេះ?
គេហទំព័រ «CCFR China state-controlled media » លោកស្រីMao Ningបានថ្លែងថា ជានិច្ចកាល ប្រទេសចិនតែងតែប្រឆាំងនឹងការដាក់ទណ្ឌកម្មដោយឯកតោភាគីដែលផ្ទុយពីច្បាប់អន្តរជាតិនិងមិនបានទទួលការអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងការប្រឆាំងយ៉ាងដាច់ខាតចំពោះការដាក់ទណ្ឌកម្មដោយមិនសមហេតុផលរបស់សហភាពអឺរ៉ុបទៅលើក្រុមហ៊ុនចិន។ សហភាពអឺរ៉ុបគួរបញ្ឈប់ការអនុវត្តស្តង់ដារពីលើបញ្ហាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយរុស្ស៊ី ក៏ដូចជាបញ្ឈប់ការបំផ្លាញផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនផងដែរ។ ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងមុតមាំនូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print