ម៉ូតូសណ្តោងរ៉ឺម៉កជាប់ហ្គែរស្ទុះទៅបុករថយន្តកុងតឺន័រពីក្រោយរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសបានរងរបួសធ្ងន់បាក់ភ្លៅម្ខាងត្រូវបានរថយន្ត

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗខណៈកំពុងឈប់ម៉ូតូរងចាំស្តុបនៅខាងក្រោយរថយន្តកុងតឺន័រពេលស្តុបលោតភ្លេីងខៀវក៏ដាក់លេខជាប់ហ្គែរស្ទុះបុកគូទរថយន្ត​ កាលពីវេលាម៉ោង៧និង៣៣នាទីយប់ ថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៥ នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិតាំងរនាម សង្កាត់ ប្រទះឡាង ខណ្ឌកំបូល។

ជនរងគ្រោះមានឈ្មោះ ឃីម គា ភេទប្រុស អាយុ៤១ឆ្នាំ រងរបួសបាក់ភ្លៅខាងស្ដាំ  មានទីលំនៅភូមិនាសារគីរី ឃុំ សោម ស្រុក គីរីវង់  ខេត្តតាកែវ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រមួយគ្រឿងធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣(ស៉ីជីងពីង)ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏ឈប់រងចាំភ្លេីងស្តុបពណ៌ខៀវ​ បន្ទាប់មកក៏មានបុរសម្នាក់បេីកម៉ូតូសណ្តោងរ៉ឺម៉កមកឈប់ពីក្រោយរថយន្ត។
ប្រភពដដែលបានបន្តថា​ បន្ទាប់មកស្តុបក៏លោតភ្លេីងខៀវភ្លាមនោះបុរសរងគ្រោះក៏ដាក់បញ្ចូលលេខម៉ូតូភ្លាមនោះស្រាប់តែជាប់ហ្គែរម៉ូតូស្ទុះទៅបុកផ្ទប់គូទរថយន្តបណ្តាលឲ្យអ្នកបេីកបរម៉ូតូសណ្តោងរ៉ឺម៉ករងរបួសបាក់ភ្លៅខាងស្តាំ​ ហេីយរថយន្តក៏បន្តដំណេីរទៅមុខបាត់ទៅ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ​ ចំណែករ៉ឺម៉កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដោយជនរងគ្រោះមិនប្តឹងផ្តល់ទៅភាគីខាងរថយន្តឡេីយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print