ខេត្តកំពង់ស្ពឺ៖ កាលពីវេលាម៉ោង ២០និង១៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានករណីរថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់នៅចំណុចផ្លូវលំ ភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកម្មកររងរបួសធ្ងន់ស្រាល ៥នាក់ ។
បើយោងតាមមន្រ្ដីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ដែលបានចុះទៅកាន់កន្លែងកេីតហេតុបានឲ្យ ដឹងថា មូលហេតុរថយន្ដក្រឡាប់ចាក់ ចោលកម្មករ បណ្ដាលមកពីបច្ចេកទេសយានយន្ដ រថយន្ដដាច់រ៉ូទីល ។
រថយន្ដដឹកកកម្មកររោងចក្រខាងលេីផ្ទុកអ្នកដំណេីរសរុប ៣៥នាក់ រថយន្ដម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-3687 អ្នកបើកបរឈ្មោះ វ៉ែន ឆឹក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មុនកេីតហេតុ រថយន្ដបើកមកពីទិសខាងលិច រួចបន្ដឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុរថយន្ដបានជួបបញ្ហាបច្ចេកទេស ដាច់រ៉ូទីល រួចបានរេចង្កូតនាំរថយន្ដធ្លាក់ចូលស្រែ បណ្ដាលឲ្យក្រឡាប់រថយន្ដតែម្ដង ។
ក្រោយហេតុការណ៍កម្មករដែលរងរបួសត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកគងពិសី ដេីម្បីជួយសង្រ្គោះននិងព្យាបាលភ្លាមៗ។ រីឯអ្នកបេីកបររថយន្ដសមត្ថកិច្ចបានអញ្ជេីញមកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ផ្នែកសណ្ដាប់ធ្នាប់សាកសួរជុំវិញស្ថានការណ៍ដែលនាំឱ្យមានការក្រឡាប់រថយន្ដខាងលេី៕