នគរបាលឃាត់ខ្លួនជនសង្ស័យជនបរទេស ៣នាក់ ពាក់ព័ន្ធករណីដឹកសាកសពម្នាក់យកកប់នៅក្នុងព្រៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលបានឃាត់ខ្លួនជន សង្ស័យ៣នាក់ ជាជនជាតិបរទេស និងរថយន្តសេរីទំនើប២គ្រឿងពាក់ព័ន្ធដឹកសាកសពយកកប់ចោលក្នុងព្រៃកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចការដ្ឋានមួយកន្លែងស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន៣នាក់មាន៖ ១.ឈ្មោះ អា ហួរ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា,២. ឈ្មោះ អាយ កូម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា និង៣.ឈ្មោះ ស៊ូ ហ៊ានដុង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅការដ្ឋានក្រុមហ៊ុនចិន ស្ថិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅក្បែរដំបូកព្រៃព្រិចស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ប្រជាពលរដ្ឋទៅឃ្វាលគោបានប្រទះ ឃើញរថយន្តសេរីទំនើប២គ្រឿងបានឈប់កណ្តាលព្រៃហើយជីកកប់សាកសពនៅក្បែរដំបូកក្នុងព្រៃព្រិច ហើយបានបើករថយន្តចេញទៅបាត់។ ប្រជាពលរដ្ឋ មានការសង្ស័យក៏បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានប្រាប់ទៅសមត្តកិច្ច ប្រមាណជាង២០នាក់ មានកម្លាំងនគរបាល កងរាជអាវុធហត្ថ យោធាការពារព្រំដែន នគរបាលការ ពារព្រំដែន និងមន្ត្រីជំនាញចុះមកពិនិត្យជីកកាយប្រទះ ឃើញសាកសពជាបុរសដែលមានសម្បុរសអាចជនជាតិបរទេស ។

ក្រោយកម្លាំងជំនាញពិនិត្យនិងធ្វើកោសលវិច្ឆ័យហើយសាកសពជនរងគ្រោះដែលមិនដឹងពីអត្តសញ្ញាណ ដឹកទៅតម្កល់ទុកក្នុងវត្តអូរបីជាន់ ហើយកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាជនបរទេសនិងរថយន្ត២គ្រឿងជារថយន្តសេរីទំនើបម៉ាក Lexus. LMទាំង២គ្រឿង ១គ្រឿងពាក់ផ្លាក់លេខកម្ពុជាS.T- 1001និង១គ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ2CA- 6968ដែលឃាត់នៅការដ្ឋានចិន ស្ថិតនៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

ក្រោយកម្លាំងការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ខេត្តបន្ទាយមានជ័យ បានយកជនជនសង្ស័យ៣នាក់និងរថយន្តសេរីទំនើប២គ្រឿងមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print