ទទួល យកប្រាជ្ញាចិន បន្តដើរស្របជាប់ជានិច្ចជាមួយចរន្តសហគមន៍ អន្តរជាតិ

ចែករំលែក៖

អន្តរជាតិ ៖ «ចាត់ទុកសេដ្ឋកិច្ចពិភពលោកជាឧបករណ៍ធ្វើនយោបាយនិងសព្វាវុធ គឺបំផ្លាញផលប្រយោជន៍អ្នកផ្សេង និងខ្លួនឯង ហើយបណ្តាលឱ្យប្រជាជនពិភពលោករងគ្រោះទៀតផង» ជាប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបាននាំពិភពលោករួមសាមគ្គីគ្នានិងធ្វើកិច្ចសហការនិងការសម្របសម្រួលគ្នាដើម្បី គាំពារ សន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំង ជំរុញ ការអភិវឌ្ឍ និងភាពរុងរឿងនៃសកលលោក ដែល ផ្ទុយស្រឡះពីមហាអំណាចមួយបានយកសង្គ្រាមពន្ធគយនិងពាណិជ្ជកម្មជាល្បែង ហើយ តាមរយៈសង្គ្រាមនេះ ច្បាស់ថានឹងមិនមានអ្នកឈ្នះទេ ហើយមហាអំណាចដែលប្រើប្រាស់សង្គ្រាមនេះជាអាវុធកំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើអនុត្តរភាពលើពិភពលោកដែល ទីបំផុតមានតែធ្វើឱ្យប្រទេសមហាអំណាចមួយនោះនៅឯកកោជាក់ជាមិនខាន។ ក្នុងន័យនេះបានរំលេចយ៉ាងច្បាស់ថា តាមរយៈការគិតផ្នែកយុទ្ធសាស្ត្រដែលប្ដេជ្ញាចំពោះបច្ចុប្បន្នភាព និងអនាគតដ៏ប្រពៃសម្រាប់ពិភពលោក ក្នុង ការ រក្សា កំណើន និងស្ថិរភាព សេដ្ឋកិច្ចសកល ដោយ ស្ថិតនៅក្នុងភាពអំណត់និង ក្នុងនាមជាជើងឯក ការពារយុត្តិធម៌អន្តរជាតិ ចិន ជ្រើសរើសយុទ្ធសាស្ត្រប្រឆាំងដាច់ខាតលើកំហូច សណ្ឋាប់ធ្នាប់សកល ដែលបាននាំឱ្យពិភពលោកយល់ថា ប្រាជ្ញាចិនឈ្នះសមរភូមិសង្គ្រាមពន្ធគយនិងពាណិជ្ជកម្ម ហើយប្រាជ្ញាចិន បានផ្លាស់ប្តូរឧបសគ្គ ទៅជាឱកាសនៃកម្លាំងសហគមន៍អន្តរជាតិសាមគ្គីកាន់តែរឹងមាំ ជាមួយប្រទេសចិន ។ ប្រទេសចិនបា នរួមចំណែកកសាងពិភពលោកមួយដែលមានលក្ខ ណៈ បើកចំហ និងប្រកបដោយបរិយាប័ន្ន តាមរយៈការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមក បានជំរុញឲ្យមាននូវវឌ្ឍនភាពរបស់មនុស្សជាតិ ហើយមិនថាប្រទេសចិនរីកចម្រើនដល់កម្រិតណា ក៏ប្រទេសចិន នឹងមិនដើរតាមមាគ៌ា សម្លុត គម្រាមកំហែង ប្រើប្រាស់យន្តការ ពន្ធគយ និងធ្វើ អនុត្តរភាពលើប្រទេសណាមួយឡើយ។ បន្ថែមពីលើនេះ ប្រទេសចិនតែងគោរពនិងផ្តល់តម្លៃលើផ្លូវនៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានាស្របតាមលក្ខខណ្ឌប្រជាជាតិរៀងៗខ្លួន។

«គំនិតបើកចំហ និង កិច្ចពិភាក្សាដោយសមភាពនិងធានាយុត្តិធម៌សង្គម» ដូចមានគូសបញ្ជាក់នៅក្នុង«សេចក្តីថ្លែងការណ៍រួមរវាងចិននិងអាមេរិកស្តីពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងខ្លឹមសារនេះ ដើម្បីគេចផុតពីការបង្កសង្គ្រាមពន្ធគយដែលជាកត្តាខូចខាតសម្រាប់សហគមន៍អន្តរជាតិទាំងមូលដោយមិនមានអ្នកឈ្នះនោះ ប្រទេសចិនបានបង្ហាញ នូវការតស៊ូប្រឆាំងនឹងការបង្កើន ឧបសគ្គដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្ក ហានិភ័យ យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ។ ក្រោមទម្រនៃ គោលនយោបាយស្តីពីការពង្រីកការបើកទូលាយ ជាបន្ត បន្ទាប់ បានបង្កើន លំនឹង ក្នុងការ រក្សា ឆន្ទៈមុតមាំ ជាយុទ្ធសាស្រ្ត និង ទប់ទល់នឹងហានិភ័យនិងបញ្ហាប្រឈម រួមជាមួយកម្លាំង និង ភាពធន់ នៃសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសចិន បានផ្តល់ជាសូច នាករ ដល់គ្រឹះស្ថានវិនិយោគ អន្តរជាតិជាច្រើនបានព្យាករណ៍ថា «សេដ្ឋកិច្ចចិននឹងរក្សាកំណើនប្រកបដោយស្ថិរភាពនិងភាពរឹងមាំនៅឆ្នាំ២០២៥» ក្នុងពេលដែលប្រព័ន្ធ សារព័ត៌មានអាមេរិកបានកត់សម្គាល់ថាគោលនយោបាយពន្ធគយ របស់អាមេរិកបណ្តាលឱ្យវិនិយោគិនបរទេស បង្អង់ល្បឿនបណ្តាក់ ទុននៅអាមេរិក ហើយឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចអាមេរិកជាច្រើនបានព្រមានថា បើ សិនជាមិនកែប្រែគោលនយោបាយពន្ធគយ នោះ លទ្ធភាព ថម ថយចុះ របស់សេដ្ឋកិច្ចអាមេរិក នៅពេលអនាគត នឹងលើសពី ៦០% ហើយអត្រាអតិផរណា នៅឆ្នាំនេះនឹងកើនឡើងដល់ ៣,៥% ឬ ៤% ។ រីឯអត្រាគាំទ្ររបស់រដ្ឋាភិបាលអាមេរិកអាណត្តិនេះបន្ទាប់ពីកាន់អំណាច គម្រប់មួយរយថ្ងៃ បានបំបែកកំណត់ត្រាអន់ បំផុត ក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅនេះ។

«ទំនាក់ទំនងពហុជាតិ និងការរួមសហការអន្តរជាតិ» ជាមូលដ្ឋានគ្រឹះនៃការទូតតាមបែប ផែនចិនក្នុងនាមជាមហាអំណាច ដែល ទទួលខុសត្រូវ ចំពោះ សុខុមាលភាពសាធារណៈសកល បានក្លាយ ជាយន្តការដ៏សំខាន់នៅក្នុងដំណោះស្រាយសកល ស្របនឹងប្រសាសន៍របស់លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនដែល បានលើកឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា «ប្រទេសចិនដែលបើកចំហជាកាលានុវត្តភាពជានិរន្ត៍របស់ពិភពលោក ។ ប្រទេសចិន បង្កើត បរិយាកាស ប្រកបអាជីវកម្មបែប ទីផ្សារភាវូបនីយកម្ម និយតកម្មនិងសាកលភាវូបនីយកម្ម ដែលជាទីផ្សារដ៏ធំអស្ចារ្យក្នុងការចែករំលែកសម្រាប់ ពិភពលោក ហើយប្រទេសចិនខិតខំប្រឹងប្រែងជំរុញសកលភាវូបនីយកម្មនៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន»។ កម្លាំងចលករ បន្ថែម អានុភាព ជួយឱ្យប្រទេសចិននៅលើសមរភូមិ ចរចារពាណិជ្ជកម្ម នោះគឺ សម្ព័ន្ធភាព របស់ចិ ន ជាមួយ ប្រទេសនានាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទាំងទ្វេភាគី និងទាំងពហុភាគីដូចជាRCEP រួមជាមួយសម្ព័ន្ធភាពនៃក្រុមប្រទេសBRICS បណ្តាប្រទេសនៃអង្គការ SCO និងការរួមគ្នាជាមួយប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាក់ស្តែង ដោយមិនថាស្ថានការណ៍អ ន្តរជាតិមានការប្រែប្រួលយ៉ាងណា ក៏ប្រទេសចិនគឺជាមិត្តល្អនិងដៃគូល្អរបស់ប្រទេសអាមេរិកឡាទីននិងការាបៀបជារៀងរហូត ហើយប្រកៀកស្មាជាមួយ បណ្តាប្រទេសអាមេរិកឡាទីនក្នុងដំណើរធ្វើទំនើបកម្មរៀងៗខ្លួន ដើម្បីរួមគ្នាចារទំព័រថ្មីនៃ ការកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីនដោយផ្សារភ្ជាប់ គម្រោងចំនួន៥គឺទី១- គម្រោងរួមសាមគ្គីគ្នា ទី២-គម្រោងអភិវឌ្ឍន៍ ទី៣-គម្រោងអរិយធម៌ ទី៤-គម្រោងសន្តិភាព និងទី៥-គម្រោងតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ។ ដោយឈរជាប់ជាមួយសហគមន៍អន្តរជាតិ ជាក់ស្តែងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេសចិនថ្លែងថា ការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយគឺជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិដោយសាទរដែលមហាសន្និបាតអង្គការសុខភាពពិភពលោកបដិសេធ សេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់។

ជារួម ជំហររបស់ប្រទេសចិនក្នុងស្ថានភាពសង្គ្រាមពន្ធគយ មិនត្រឹមជា ការការពារពាណិជ្ជកម្ម និងផលប្រយោជន៍របស់ចិននោះទេ ថែមទាំងជាការបញ្ចេញសារដ៏សំខាន់ជាសាធារណៈ ទៅកាន់សហគមន៍អន្តរជាតិថា សេដ្ឋកិច្ចបើកចំហ សន្តិភាព និងសមធម៌ជាគន្លងនៃ អនាគតរួម ហើយប្រាជ្ញាចិនបានបង្ហាញថា «ហេតុ ផលរាប់ពាន់ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានជោគជ័យ» ជាប្រយោគដ៏ខ្លីដែលបានផ្តល់អត្ថន័យ គ្រប់គ្រាន់ថា ទំនាក់ទំនងដ៏រឹងមាំរវាងចិននិងអាមេរិក មិនត្រឹមតែនឹងអាចផ្តល់ជាផលប្រយោជន៍ឲ្យ ប្រទេស និងប្រជាជនរបស់យើងទាំង២ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជាផលប្រយោជន៍ដល់ពិភពលោកទាំងមូលផងដែរ ។ មានហេតុផលរាប់ពាន់ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកទទួលបានជោគជ័យ ហើយគ្មាន ហេតុផលណាមួយដែលអាចហាមឃាត់ហេតុផលទាំងនោះបានឡើយ។ យើងបានដឹងមកហើយថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ប្រទេសទាំងពីរគួរបង្កើនទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅក្នុងការ ធានានូវភាពរឹងមាំ និងស្ថិរភាពនៃ និម្មាបនកម្មសេដ្ឋកិច្ច សកល ដើម្បី ជួសជុល ឡើងវិញនូវ ប្រព័ន្ធ ពាណិជ្ជកម្មអន្តរជាតិ ដែលបានរងគ្រោះ ពីវិធានការពន្ធគយដោយរដ្ឋបាលរបស់ លោក ប្រធានាធិបតីអាមេរិក៕

...


ដោយ ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print