Update ៖ លោកស្នងការនគរបាលរាជធានីភ្នំពេញអំពាវនាវកុំចែកចាយព័ត៌មានផ្ទុយពីការពិតករណីឃាតកម្មសម្លាប់យុវតីម្នាក់នៅខណ្ឌព្រែកព្នៅ ដើម្បីកុំឲ្យប៉ះពាល់អារម្មណ៍ និងកិត្តិយសគ្រួសារសព, ជនល្មើសមានតែ៣នាក់ មិនមែន៨នាក់ ដូចការផ្សព្វផ្សាយឡើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវមហាជន និងអ្នកសារព័ត៌មាន សូមកុំចែកចាយព័ត៌មានមិនពិត ករណីឃាតកម្មសម្លាប់យុវតីម្នាក់ នៅខណ្ឌព្រែកព្នៅ ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍ និងកិត្តិយសរបស់ក្រុមគ្រួសារសព្វ ខណៈជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ។

បន្ទាប់ពីមានការចែកចាយព័ត៌មានមួយចំនួន ដែលធ្វើឲ្យមានការយល់ច្រឡំ ពិសេសនៅលើបណ្ដាញសង្គម ដោយផ្សាយថា ករណីនេះជាការរំលោភបូក៨នាក់ ដែលចំនួននេះជារឿងមិនពិតនោះទេ បន្ទាប់ពីលទ្ធផលកោសល្យវិច្ឆ័យលើសាកសព ដែលមានការចូលរួមពីតំណាងអយ្យការ គ្រូពេទ្យតុលាការ មន្ដ្រីនគរបាលជំនាញ និងអង្គការ CPU។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងបែបនេះថា «ករណីរំលោភបូក ដែលបានផ្សព្វផ្សាយថា មានចំនួន៨នាក់នោះ ជារឿងមិនពិតនោះទេ។ ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍ និងកិត្តិយសដល់គ្រួសារនៃសពជាខ្លាំង ជាពិសេសមហាជនមានការយល់ច្រឡំ ។ ដូច្នេះសូមអ្នកផ្សាយព័ត៌មានមិនពិតខាងលើនេះ សូមរក្សាក្រមសីលធម៌វិជ្ជាជីវៈផង សូមបកស្រាយឡើងវិញជាបន្ទាន់»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានសំណូមពរដល់យុវតី ឬអាណាព្យាបាលទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងអប់រំកូនៗរបស់ខ្លួន កុំឲ្យជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូច ដែលមិនគួរទុកចិត្ត ឬហៅចេញទៅកន្លែងស្ងាត់ ដែលអាចមានហានិភ័យដល់យុវតី ដូចករណីដែលបានកើតឡើងនេះ។

សូមរំលឹកថា យុវតីវ័យ១៥ឆ្នាំម្នាក់ ត្រូវបានឃាតក និងបក្ខពួក ចាប់រំលោភរួចសម្លាប់យកទ្រព្យសម្បត្តិ ក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតក្នុងវត្តជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ក្រោយទទួលបានព័ត៌មាន លោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យ កម្លាំងនគរបាលជំនាញ ធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់ និងបក្ខពួក។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានគូសបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវប៉ុន្មានម៉ោង កម្លាំងជំនាញបានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះម្នាក់ជាជនដៃដល់អ្នករំលោភ និងសម្លាប់ និង២នាក់ផ្សេងទៀត ជាអ្នករួមគំនិតសម្លាប់ ដោយក្រុមជនល្មើសបានយកថ្នាំងងុយដេកដាក់ចូលភេសជ្ជៈរួចឲ្យយុវតីរងគ្រោះផឹក។ 

លោកបានឲ្យដឹងថា ជនដៃដល់អ្នករំលោភសម្លាប់ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង អាយុ១៨ឆ្នាំ និងអ្នករួមគំនិត២នាក់ទៀត ឈ្មោះ ទៀន ផារ៉ែត អាយុ១៥ឆ្នាំ និងឈ្មោះ បូ ឧត្តម អាយុ១៦ឆ្នាំ។ សម្ភារចាប់យក ទូរស័ព្ទដៃម៉ាក TECNO SPARK ពណ៌ស ចំនួន១គ្រឿង (របស់ជនរងគ្រោះ), ទូរស័ព្ទដៃម៉ាក OPPO ពណ៌ខៀវ ចំនួន១គ្រឿង, ខ្សែលីឡុង ពណ៌ស ចំនួន១ខ្សែ, ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខៀវ សេរី២០២៥ ពាក់ផ្លាកលេខភ្នំពេញ1CL-1190 ចំនួន១គ្រឿង។

បច្ចុប្បន្នកម្លាំង ជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កំពុងកសាង សំណុំរឿង បញ្ជូន ទៅ អយ្យការ អម សាលា ដំបូងរាជធានីភ្នំពេញ ដើម្បី ចាត់ ការ បន្ត តាមនីតិវិធី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print