ភ្នំពេញ៖ ដេីម្បីសម្រួលចរាចរណ៍លេីដងផ្លូវ លោកអធិការខណ្ឌកំបូលបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយតាមបណ្ដោយផ្លូវជាតិលេខ៤ ដែលអាជីវករយកចំណីផ្លូវជួសជុលម៉ូតូធ្វេីឲ្យស្ទះចរាចរណ៍ស្ទេីររៀងរាល់ថ្ងៃ។
លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានឲ្យដឹងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកបានដឹកនាំផ្នែកសណ្ដាប់ធ្នាប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ចុះរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយតាមបណ្ដោយផ្លូវជាតិលេខ៤ ដែលអាជីវករយកចំណីផ្លូវជួសជុលម៉ូតូធ្វេីឲ្យប្រជាពលរដ្ឋមានការលំបាកធ្វេីដំណេីរទៅមក និងបង្កការកកស្ទះចរាចរណ៍ស្ទេីររាល់ថ្ងៃ។
លោកអធិការបានបន្តថា ដោយឃេីញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភលេីដងផ្លូវបង្កផលប៉ះពាល់ដល់ការធ្វេីដំណេីរ ទើបសមត្ថកិច្ចបានអញ្ជេីញបុគ្គលដែលមិនសហការមកអធិការដ្ឋានខណ្ឌដេីម្បីអប់រំ ក្នុងករណីអប់រំជាលេីកទី៣បេីមិនសហការ លោកនឹងស្នេីរសុំដល់គណៈបញ្ជាការឯកភាពផ្អាកទីតាំងអាជីវកម្មតែម្តង។
លោកអធិការបន្តទៀតថា ការចុះរៀបចំសណ្តាប់ធ្នាប់នេះធ្វេីចាប់ពីបុរីសែនមនោរម្យរហូតដល់តំបន់សេដ្ឋកិច្ចពិសេស។
សមត្ថកិច្ចសង្ឃឹមថា បងប្អូនអាជីវករទាំងអស់នឹងសហការដេីម្បីសណ្តាប់ធ្នាប់ល្អ បញ្ជៀសការកកស្ទះចរាចរណ៍៕ដោយ៖សុខាសែនជ័យ