ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឃើញរូបថត១សន្លឹកក្នុងសម័យតំណែងជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី) ធ្វើឲ្យនឹកស្រណោះគ្រាដែលលំបាកក្នុងកាលៈទេសៈប្រទេសមានសន្តិភាពផងមានសង្រ្គាមផង ! សម្តេចតេជោថ្លែងបែបនេះក្នុង Comment បន្ទាប់ពីលោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បង្ហោះលើផេកផ្លូវការថា ៖ «អរគុណ លោកជំទាវ ដួង វណ្ណា ដែលបានបង្ហោះរូបនេះចែកគ្នា ។ មិនមានរូបខ្ញុំក្នុងនេះទេ តែស្រណោះយុទ្ធមិត្តយើងច្រើនណាស់ដែលបានចាកចេញទៅ «។ ហើយលោកបានភ្ជាប់រូបថតពីអតីតកាល ទើបសម្តេចតេជោ ហ៊ុន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូល Comment ថា ៖ ឃើញរូបថតនេះពិតជាធ្វើឲ្យនឹកស្រណោះគ្រាដែលលំបាកក្នុង
កាលៈទេសៈប្រទេសមានសន្តិភាពផងមានសង្រ្គាមផង។
សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ៖ ពួកយើងសាមគ្គីគ្នាបានល្អណាស់
សម្តេចហេង សំរិនជាប្រធានក្រុម
ប្រឹក្សារដ្ឋ(ប្រមុខរដ្ឋ)សម្តេចជា សុីមជាប្រធានរដ្ឋសភា ឯខ្លួនខ្ញុំជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី(នាយករដ្ឋមន្ត្រី)រួមជាមួយសមាជិកសភា
សមាជិករដ្ឋាភិបាលកងកម្លាំងប្រដាប់អាវុធ មន្ត្ត្រីរដ្ឋការនាពេលនោះប្រឹងងើបឈរឡើងទើប
មានថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន រំលឹកថា ៖ ទោះបងៗមួយចំនួនបានលាយើងទៅមុនតែពួកយើងនៅតែនឹកអាល័យដល់ពួកគាត់ជានិច្ច៕
ដោយ ៖ សិលា