បុរសយោធាម្នាក់ស្រវឹងស្រា បើករថយន្តបុកម៉ូតូស្ត្រីសរសៃខ្ចីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយសារបុរសជាយោធាម្នាក់ បើករថយន្តតាកូម៉ាមួយគ្រឿងទាំងស្រវឹងស្រា ជ្រុលទៅបុកម៉ូតូស្កុបពីមួយគ្រឿង ចំពីក្រោយខណៈបន្ថយល្បឿនឈប់ស្តុប បណ្តាលស្ត្រីសរសៃខ្ចីម្នាក់ដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូចុកចាប់ងើបមិនរួច និងក្មេងតូច២នាក់ទៀតរបួសស្រាល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្តុបជេនជូរីផ្លារហ្សា ផ្លូវ២០១១ កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូស្កុបពី១គ្រឿង ពាក់ស្លាកលេខ1BK-2452 បើកដោយបុរសម្នាក់ឌុបប្រពន្ធនិងក្មេងប្រុសម្នាក់ និងទារកអាយុ៤ខែម្នាក់ដោយប្រពន្ធជាអ្នកបីកូនតូច ជិះតាមបណ្តោយផ្លូវ២០១១ ទិសដៅពីជើង
ត្បូង ខណៈមកដល់ចំណុចស្តុបខាងលើ ម៉ូតូបានបន្ថយល្បឿនដើម្បីឈប់ស្តុប ស្របពេលនោះក៏មានរថយន្តតាកូម៉ា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ2F-2484 ក្នុងទិសដៅស្រាបគ្នា បើកបរដោយបុរសយោធាស្រវឹងស្រាម្នាក់បានបើកបុកពីក្រោយបណ្តាលឲ្យស្ត្រីដែលជិះពីក្រោយធ្លាក់ពីលើម៉ូតូជាមួយកូនតូចអាយុ៤ខែ បណ្តាល្យស្ត្រីជាម្តាយចុកចាប់ទល់ផ្អក ងើបមិនរួច រីឯក្មេងប្រុសម្នាក់ត្រូវជាក្មួយរបួសរលាត់ដៃរលាត់ជើង ដោយឡែកបុរសជាអ្នកបើកម៉ូតូ និងទារកមិនមានរងរបួសអ្វីឡើយ ។

ប្រភពបានបន្តទៀតថា ក្រោយមកក៏មានរថយន្តកុងតឺន័រសណ្តោងរ៉ឺម៉ក មកពីក្រោយគេចពីរថយន្តតាកូម៉ាបម្រុងនិងកៀរ រថយន្តតាកូម៉ា តែត្រូវអ្នកបើកបរចាប់ហ្វ្រាំងទាន់ ធ្វើឲ្យស្ទះចរាចរណ៍ជាងកន្លះម៉ោង ដោយសារតែបុរសម្ចាស់រថយន្តតាកូម៉ា ដែលជាយោធាមានសក្កិយសម្នាក់ស្រវឹងស្រាបានចុះពីរថយន្តមកស្រែកឡូឡាផ្អើលគេឯង មកចោមរោមមើល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកសម្រួលសុំសោរថយន្ត បើករថយន្តបង្កចេញ ហើយបាននាំបុរសយោធាស្រវឹងនោះមកកាន់ផ្នែកចរាចរណ៍ខណ្ឌ ដើម្បីវាស់ជាតិអាកុល និងប្រគល់ទៅការិយាល័យចរាចរណ៍ក្រុង ដើម្បីចាត់ការនិងធ្វើការដោះស្រាយ៕

image2 (1) image3 image1 (1)

ដោយ៖ សុខាសែនជ័យ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print