ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte កាលពីថ្ងៃទី២៥ ខែសីហា បានប្រកាសថា កម្លាំងទាហ៊ានប្រទេសលោកនឹងប្តេជ្ញាធ្វើសង្គ្រាមដល់ទីបញ្ចប់ ប្រើសិនបើដែនអធិបតេយ្យរងការឈ្លានពានពីចិននោះ ។
មានប្រសាសន៍កាន់កម្លាំងយោធា នៅក្នុងជំរំនៅទីក្រុងម៉ានីល លោកឌូទឺទេបញ្ជាក់ថា «ខ្ញុំសូមធានាថា ប្រសិនបើពួកគេ (ចិន) ឈ្លានពានដែនអធិបតេយ្យនោះនឹងមានសង្គ្រាមបង្ហូរឈាមជាមិនខាន ។ យើងមិនលើកលែងនោះឡើយ ទាំងកម្លាំងទាហ៊ាន និងរូបខ្ញុំ និងពលីជីវិតដើម្បីការពារទឹកដី»។
កន្លងមក លោកឌូទឺទេ បានបញ្ជូនអតីតប្រធានាធិបតីហ្វុីលីពីន លោក Fidel Ramos ទៅកាន់ប្រទេសចិនដើម្បីពិភាក្សាក្រោយពេលតុលាការអាជ្ញាកណ្តាលអន្តរជាតិបានកាត់ក្តីឲ្យហ្វុីលីពីនឈ្នះកាលពីថ្ងៃទី១២ ខែកក្កដា ។ ប៉ុន្តែហ្វុីលីពីន បានទុកផ្លូវឲ្យមានកិច្ចពិភាក្សាជាមួយចិនដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ។
កាលពីថ្ងៃទី២៣ ខែសីហា លោក Duterte បានបញ្ជាក់ថា កិច្ចពិភាក្សាទ្វេភាគី រវាងរូបលោកនិងមេដឹកនាំចិនអាចនឹងធ្វើឡើងនៅក្នុងឆ្នាំនេះ ។ លោកបន្តទៀតថា កិច្ចពិភាក្សានោះ គ្មានការលើកឡើងពីវិវាទនៅដែនសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុងវៀនចាន់ ប្រទេសឡាវ ខែក្រោយឡើយ ។ ប៉ុន្តែលោកចង់ពិភាក្សាដោយផ្ទាល់ជាមួយចិនលើបញ្ហាវិវាទដែលសមុទ្រ ៕
ប្រែសម្រួល៖ ម៉ែវ សាធី