កសិករ និងអ្នកនាំចេញជ្រូករបស់សហរដ្ឋអាមេរិកខាតរាប់លានដុល្លារដោយសារជម្លោះពាណិជ្ជកម្មជាមួយចិន

ចែករំលែក៖

ជ្រូករបស់លោកបណ្ឌិត Mike Lemmon ដែលនីមួយៗមានតម្លៃចន្លោះពី 2,500 ទៅ 5,000 ដុល្លារ បានកំពុងរៀបចំដឹកលើយន្តហោះកាន់ទីក្រុង Hangzhou កសិដ្ឋានជ្រូករបស់ប្រទេសចិន ពីទីក្រុង St. Louis ក្នុងខែមេសា

បែរជាជ្រូកជាច្រើនទាំងនោះត្រូវយកទៅកន្លែងសត្តឃាតក្នុងរដ្ឋ Indiana ក្នុងតម្លៃតិចជាង 200 ដុល្លារក្នុងក្បាលៗទៅវិញ បន្ទាប់ពីអ្នកទិញចិនបានលុបចោលការបញ្ជាទិញក្នុងរយៈពេលតែមួយសប្តាហ៍ដែលប្រទេសចិនអនុវត្តពន្ធសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិកក្នុងខែមេសា។

ប្រទេសចិនគឺជាអ្នកនាំចូលដ៏ធំបំផុតនៃជ្រូកចិញ្ចឹមរបស់អាមេរិក និងសម្ភារៈហ្សែនបសុសត្វផ្សេងទៀតដូចជាទឹកកាមគោក្របី។
ទីផ្សារនាំចេញពិសេសដែលរកកម្រៃទាំងនេះបាននិងកំពុងកើនឡើង ប៉ុន្តែត្រូវបានរីងស្ងួតហួតហែងចាប់តាំងពីប្រធានាធិបតីអាមេរិក Donald Trump បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។ កសិករ និងអ្នកនាំចេញរបស់សហរដ្ឋអាមេរិក បាននិយាយថា ជម្លោះនេះបានធ្វើឱ្យពួកគេខាតបង់ប្រាក់រាប់លានដុល្លាររួចទៅហើយ និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មដ៏មានតម្លៃ ដែលចំណាយពេលជាច្រើនឆ្នាំដើម្បីអភិវឌ្ឍ។

 

ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានយល់ព្រមផ្អាកការយកពន្ធកាលពីសប្តាហ៍មុនក៏ដោយ ក៏អ្នកនាំចេញបាននិយាយថា គោលនយោបាយពាណិជ្ជកម្មដែលមិនអាចទាយទុកជាមុនបានរបស់លោក Trump បានបណ្តាលឱ្យក្រុមហ៊ុនរបស់ពួកគេខូចខាតរយៈពេលវែង ហើយអាចលើកទឹកចិត្តប្រទេសចិន និងអ្នកទិញសំខាន់ៗផ្សេងទៀតឱ្យងាកទៅរកគូប្រជែងបរទេសដូចជាប្រទេសដាណឺម៉ាក។

 

កសិករខ្លះចិញ្ចឹមជ្រូកជាពិសេសសម្រាប់ការបង្កាត់ពូជ ដែលជាអាជីវកម្មពិសេសមួយនៅក្នុងឧស្សាហកម្មជ្រូក 37 ពាន់លានដុល្លារអាមេរិក។ កសិករ​ចំណាយ​ប្រាក់​ដុល្លារ​ខ្ពស់​សម្រាប់​ជ្រូក​ពិសេស​ទាំងនេះ ដែល​មាន​ហ្សែន​អំណោយផល​ក្នុង​ការ​ផលិត​កូនជ្រូក​ដែល​មាន​សុខភាព​ល្អ​ជាច្រើន ដែល​អាច​កែច្នៃ​ជា​សាច់ជ្រូក​មាន​រសជាតិ​ឆ្ងាញ់ និង​គុណភាពខ្ពស់។

លោកបណ្ឌិត

...

Lemmon ដែលជាពេទ្យសត្វរដ្ឋ Indiana និងជាម្ចាស់កសិដ្ឋានបានលក់ជ្រូកទូទាំងពិភពលោកអស់រយៈពេលជាង 30 ឆ្នាំមកហើយ។ លោក​បាន​និយាយ​ថា លោក​បាន​ចំណាយ​ពេល​ជាង​មួយ​ឆ្នាំ​ដើម្បី​ធ្វើ​ការ​លក់​ជ្រូក​ពូជ​ចំនួន ២,៤ លាន​ដុល្លារ​ទៅ​ប្រទេស​ចិន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print