ដំណឹងមរណភាព ! លោក ហែន កូយ សាស្ត្រាចារ្យរូបវិទ្យាដ៏ល្បីឈ្មោះ បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ និស្សិតកម្ពុជាច្រើនណាស់ ដែលស្គាល់លោក ហែន កូយ សាស្ត្រាចារ្យរូបវិទ្យាដ៏ល្បីឈ្មោះ ជាសាស្ត្រាចារ្យរូបវិទ្យា ផ្តល់ពុទ្ធិឱ្យរហូតដល់រៀនបានធ្វើការងារជាច្រើនក្នុងក្របខណ្ឌរដ្ឋ ជួររាជរដ្ឋាភិបាលជាដើម ។

សូមបញ្ជាក់ថា ៖ លោក ហែន កូយ សាស្ត្រាចារ្យរូបវិទ្យានៅសាកលវិទ្យាភូមិន្ទភ្នំពេញ និងតាមសាលាឯកជនមួយចំនួន បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

លោកជាសាស្ត្រាចារ្យ ដ៏ល្បីឈ្មោះម្នាក់ក្នុងចំណោមអ្នកសិក្សារូបវិទ្យា ដោយលោកបានបន្សល់ទុកនូវស្នាដៃជាច្រើន ដូចជា វិស្វកម្មមេកានិច, ទ្រឹស្ដីស៊ីនេទិចនៃឧស្ម័ន, ចលនាលំយោល, ការបកស្រាយទ្រឹស្តីផ្សេងៗ ក៏ដូចជាវិញ្ញាសារូបវិទ្យាសម្រាប់ការប្រឡងសិស្សពូកែ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
បើតាមការសរសេរនៅលើហ្វេសប៊ុករបស់លោក ហែន កូយ ផ្ទាល់ លោកបានធ្លាក់ខ្លួនឈឺតាំងពីឆ្នាំ២០២៤មក។

កូនស្រីរបស់លោកបានបញ្ជាក់នៅលើហ្វេសប៊ុកថា ពិធីដង្ហែសពទៅបូជានៅឈាបនដ្ឋាន វត្តសំបួរមាស នឹងប្រព្រឹតទៅនៅវេលាម៉ោង១រសៀលនាថ្ងៃទី២៣ ខែ ឧសភា នេះ។ បច្ចុប្បន្នសពតម្កល់នៅផ្ទះលេខ ១៨២b ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សូមឱ្យដួងវិញ្ញាណក្ខន្ត លោក ហែន កូយ សាស្ត្រាចារ្យរូបវិទ្យាដ៏ល្បីឈ្មោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print