បេក្ខជន “ជជែកគ្នាយ៉ាងស្វិតស្វាញ” នៅពេលនិយាយអំពីវិធីដើម្បីជម្នះជម្លោះនយោបាយ ដោះស្រាយបញ្ហាថាមពល និងដំណោះស្រាយក្នុងការប្រមូលមូលនិធិសម្រាប់កម្មវិធីធានារ៉ាប់រងសុខភាពជាតិ និងសោធននិវត្តន៍។
បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យ លោក Kim Moon-soo នៃគណបក្សអំណាចប្រជាជន លោក Lee Jun-seok នៃគណបក្សកំណែទម្រង់ថ្មី និងលោក Kwon Young-kook នៃគណបក្សយុត្តិធម៌។
កាលពីថ្ងៃទី 23 ខែឧសភា បេក្ខជនចំនួន 4 នាក់ដែលកំពុងឈរឈ្មោះជាប្រធានាធិបតីកូរ៉េខាងត្បូងបានធ្វើការជជែកដេញដោលគ្នាតាមទូរទស្សន៍ជាលើកទីពីរ ក្នុងគោលបំណងដើម្បីឈ្នះការបោះឆ្នោតសម្រាប់អាសនៈនៅក្នុង Blue House ដែលមានអំណាច។
ចូលរួមក្នុងការជជែកដេញដោលរយៈពេលពីរម៉ោងចាប់ពីម៉ោង 8:00 យប់ (ម៉ោងក្នុងតំបន់) ។ បេក្ខជនបានវាយប្រហារគ្នាទៅវិញទៅមកលើប្រធានបទសំខាន់ៗដូចជា៖ របៀបជម្នះជម្លោះនយោបាយក្នុងសង្គម ការដោះស្រាយបញ្ហាថាមពល និងដំណោះស្រាយក្នុងការប្រមូលមូលនិធិសម្រាប់កម្មវិធីធានារ៉ាប់រងសុខភាពជាតិ និងប្រាក់សោធននិវត្តន៍។
នៅពេលត្រូវបានសួរអំពីរបៀបដោះស្រាយការបែកបាក់បក្សពួកនៅក្នុងសង្គមកូរ៉េខាងត្បូងដែលកាន់តែស៊ីជម្រៅចំពេលមានភាពចលាចលនយោបាយបន្ទាប់ពីការដាក់ច្បាប់អាជ្ញាសឹកក្នុងខែធ្នូ ឆ្នាំ 2024 និងការចោទប្រកាន់ជាបន្តបន្ទាប់ និងការដកតំណែងពីអតីតប្រធានាធិបតី Yoon Suk-yeol បេក្ខជន Lee Jae-myung និង Kim Moon-soo បានស្តីបន្ទោសគ្នាទៅវិញទៅមក និងភាគីនយោបាយដែលប្រឆាំងគ្នាយ៉ាងស៊ីជម្រៅនៅក្នុងសង្គម។
លោក Lee Jae Myung ដែលជាអ្នកដឹកនាំក្នុងការស្ទង់មតិមុនការបោះឆ្នោត បាននិយាយថា ការគោរព ការទទួលស្គាល់គូប្រជែង និងការសម្របសម្រួលជាជាងការព្យាយាមលុបបំបាត់ពួកគេ គឺជាដំណោះស្រាយដែលអ្នកនយោបាយ ឬគណបក្សនយោបាយរបស់ពួកគេត្រូវអនុវត្ត។
លោក លី បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់គូប្រជែងនយោបាយ គឺជាមូលហេតុចម្បងនៃការបែងចែកសង្គម៕ ដោយធីរីណា
រូបថត: TTXVN