បាក់មែកដើមម្កាក់ព្រៃដ៏ធំមួយ មកសង្កត់លើរថយន្ដ១គ្រឿងបណ្ដាលអោយរងការខូចខាតយ៉ាងដំណំតែសំណាងល្អគ្មាន​មនុស្ស​រងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដមកចតក្រោមដើមម្កាក់ព្រៃ ស្រាប់តែបាក់មែកដ៏ធំមួយមកបាក់សង្កត់មកលើរថយន្ដបណ្ដាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួស។  ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១និង០៩នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវបុរីអង្គរ សង្កាត់ទួលសង្កែ០២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុ គេឃើញមានបុរសម្នាក់បានបើករថយន្ដម៉ាកតូយ៉ូតាព្រុសមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BS- 3603 បានធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរទិសដៅពីជើងមកត្បូង ពេលនោះក៏បានបើករថយន្ដមកចតក្រោមដើមម្កាក់ព្រៃដ៏ធំមួយដើម្បីសម្រាក់បានមួយសន្ទុះក៏ស្រាប់តែបាក់មែកម្កាក់ព្រៃដ៏មួយធ្លាក់មកសង្កត់មកលើរថយន្ដរបស់បុរសខាងលើ បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ។ តែសំណាងល្អគ្មានអ្នករងរបួសនោះទេក្នុងហេតុការណ៍ខាងលើនេះដែលមិនមានភ្លៀងរឺមានខ្យល់កន្ត្រាក់នោះទេ។ ដោយឡែកស្ថានភាពមែកឈើមានដង្កូវសុីនិងប្រហោងក្នុងធ្វើអោយពុកទើបធ្វើបាក់ទៅសង្កត់រថយន្ដបែបណឹង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុបានធ្វើការទាក់ទងទៅខាងសណ្ដាប់ធ្នាប់ដើម្បីកាត់មែកឈើចេញពីរថយន្ដ រួចក៏ប្រគល់អោយម្ចាស់រថយន្ដយកទៅជួលជុល ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print