ថ្ងៃស្អែក ជាថ្ងៃប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ៖ ថ្ងៃស្អែក ជាថ្ងៃប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី (វិញ្ញាសាសរសេរលើកទី២) ដែលនឹងមានបេក្ខជនចូលរួមប្រឡងប្រជែង ចំនួន ៤១នាក់។

រាល់ការប្រឡងប្រជែងទាំងអស់ ត្រូវគោរពតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងអនុលោមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។

សូមបេក្ខជនដែលកំពុងត្រៀមខ្លួនប្រឡងប្រជែង ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ការណែនាំរបស់គណៈកម្មការរៀបចំការប្រឡងប្រជែងឱ្យបានខ្ជាប់ខ្ជួន និងសូមឱ្យបេក្ខជន ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តរៀងៗខ្លួន តាមរយៈការប្រើប្រាស់សមត្ថភាព ក្នុងការប្រឡងប្រជែង «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print