(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រចាំសាធារណរដ្ឋហ្វីលីពីន បានសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន ចូលរួមពិធីតាំងពិព័រណ៍ International Food Exhibition (IFEX) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងប៉ាសៃ ប្រទេសហ្វីលីពីន។
ក្នុងឱកាសនោះ លោកស្រីអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំតាំងបង្ហាញនូវផលិតផលសក្តានុពលសំខាន់ៗរបស់កម្ពុជា ដូចជា៖ អង្ករ ម្រេចកំពត ដំណាប់ស្វាយក្រៀម ដំណាប់មៀនក្រៀម គ្រាប់ស្វាយចន្ទី ស្ករត្នោតកំពង់ស្ពឺ ក្រមាខ្មែរ ផ្ទាំងគំនូ ចម្លាក់ខ្មែរ និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀត ដែលបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយដល់អ្នកចូលរួមទស្សនា ឱ្យបានស្គាល់ពីផលិតផលធ្វើនៅកម្ពុជាដែលមានគុណភាពល្អប្រណិត៕
ដោយ ៖ សិលា
...