ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋជាច្រើនបានចាត់ទុក ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គឺផ្លូវនៃពិធីបុណ្យអុំទូកនាចុងសប្តាហ៏ នៅរាជធានីភ្នំពេញ ព្រោះមានមនុស្សចូលទៅកម្សាន្ដ និងទស្សនាច្រើន កើនឡើងពីមួយសប្ដាហ៏ទៅមួយសប្ដាហ៏ នេះជាការលើកឡើងរបស់លោកស្រីដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ ។
លោកស្រីបានបញ្ជាក់ថា៖ ការហៅខាងលើនេះកើតមានឡើងនៅពេលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានប្រជាប្រិយ៏ភាពកាន់តែខ្លាំងឡើងដែលល្បីរហូតមដល់ក្រៅប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយធំៗលើពិភពលោក ។
រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅពេលចំនួនប្រជាពលរដ្ឋនៅផ្លូវថ្មើរជើង (Walk Street) កើនឡើងឥតឈប់ឈរ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៅផ្លូវថ្មើរជើង (Walk Street) នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ ឥឡូវនេះចំនួន ប្រជា ពលរដ្ឋមកលេងកំសាន្តនៅផ្លូវថ្មើរជើងកាន់តែកើន ឡើងក៏កើតមានបញ្ហាខ្វះចន្លោះខ្លះបញ្ហាការលក់ដូរ បញ្ហាចំណតនិងបញ្ហា បរិស្ថានត្រូវតែធ្វើការកែលម្អរ ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ពីលោក អភិបាលរាជធានីភ្នំពេញ ដែលតែងយកចិត្តទុកដាក់ទៅលើការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណះនៅផ្លូវថ្មើរជើង (Walk Street) ។
លោក ហួត ហៃ បានបន្តថា៖ក្នុងកិច្ចប្រជុំនេះដែរបានផ្តោតសំខាន់លើការសំអាតសំរាម ,ការកំណត់ចំនួនស៊ីក្លូឱ្យចូលផ្លូវថ្មើរជើងតែ១៤គ្រឿងក្នុងមួយថ្ងៃ(សៅរ៏ និងអាទិត្យ) ដោយឆ្លាស់គ្នាសំរាប់ចូលដឹកភ្ញៀវដែលលំបាកក្នុងការធ្វើដំណើរ ចំពោះបញ្ហាធុងសំរាមដែលរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតិឲ្យដាក់លើផ្លូវថ្មើរជើង (Walk Street) ទេគឺត្រូវដាក់លើចិញ្ចើមផ្លូវ តែអ្នកលក់ដូរតែងរុញចេញដើម្បីញែកកន្លែងសម្រាប់លក់ដូររបស់ពួកគាត ។
ភ្ញៀវជាតិ និងអន្ដរជាតិនៅថ្ងៃសៅរ៏នេះគាតបានបញ្ចេញបន្ដិតតាមហ្វេសប៊ុកថា៖ រយៈពេល២ ,៣សប្តាហ៏ចុងក្រោយនេះ ត្រូវបានបាត់សណ្តាប់ធ្នាប់ហាក់មានការកើន ឡើង ដែលបញ្ហានេះអាជ្ញាធរ ពាក់ពន្ធ៏ត្រូវតែមានវិធាន ការដោះស្រាយ និងរៀបចំអោយបានល្អប្រសើរ ជាពិសេសអាជ្ញាធរខណ្ឌដូនពេញ ទទួលខុសត្រូវផ្នែកសណ្តាប់ធ្នាប់នេះតែម្ដង ។ ចំណែកច្រកចេញ ចូលកាត់ទទឹងមានផ្លូវលេខ១៥៤ និងផ្លូវផ្សេងៗទៀតត្រូវតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ មិនត្រូវបិទផ្លូវទេចំពោះអ្នកផ្ញើរកង់ ម៉ូតូ រថយន្ដនោះឡើយ។
អាជ្ញាធរខណ្ឌដូនពេញ អ្នកទទួលខុសត្រូវ គួរណាស់ បង្កើតលេខាធិការដ្ឋាន រួមទាំងដាក់វេណ ប្រចាំការជាប្រចាំដើម្បីរងចាំដោះស្រាយបញ្ហាបន្ទាន់ៗនៅទីតាំងផ្លូវថ្មើរជើង (Walk Street)ទើបល្អ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៏ បានឱ្យដឹងនៅថ្ងៃសៅរ៏នេះថា៖ ការរៀបចំពិធីបើកជាផ្លូវការ (ឆ្នាំទេសចរណ៏កម្ពុជា.ចិន២០២៥) ធ្វើឡើងពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៥ ដែលក្នុងនោះនៅថ្ងៃសៅរ៌ និងថ្ងៃអាទិត្យទី២៤និង២៥ ខែសភា ២០២៥ ព្រឹត្តិការណ៏ នឹងមានការសម្តែងទស្សនីយ៏ភាពសិល្បៈរួមគ្នាកម្ពុជា.ចិន សំរាប់មហាជនទស្សនានៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត តាមបណ្តោយផ្លូវថ្មើរជើងមាត់ទន្លេចតុមុខ (Walk Street) នេះផងដែរ ៕ . ដោយ សំរិត