លោក ហ៊ុន ម៉ានី ៖ សូមចូលរួមអបអរសាទរ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃ ដែលជាម្ចាស់ជើងឯក «ពានរង្វាន់បាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន» ឆ្នាំ២០២៥!

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ៖ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័តដ៏ស្វិតស្វាញរយៈពេល ១២០ នាទី និងការកាត់សេចក្តីដោយការស៊ុតបញ្ចូលបាល់ប៉េណាល់ទី ១១ ម៉ែត្រ ពេលនេះ យើងរកឃើញជើងឯកហើយ។ ខ្ញុំសូមយកឱកាសនេះកោតសរសើរ និងថ្លែងអំណរគុណដល់កីឡាករទាំងអស់ដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ គោរពគោលការណ៍ការប្រកួត (Fair Play) និងជាពិសេស មានការយោគយល់អធ្យាស្រ័យគ្នាបានយ៉ាងល្អប្រសើរ។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងំណរគុណដល់ក្រុមអាជ្ញាកណ្តាល គណៈកម្មការរៀបចំ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានរៀបចំការបប្រកួតតាំងពីចាប់ផ្តើមពីវគ្គជម្រុះ រហូតដល់វគ្គផ្តាច់ព្រ័តប្រកបដោយភាពរលូន និងជោគជ័យ។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា ៖ ការប្រកួតបាល់ទាត់មិត្តភាពអន្តរក្រសួង-ស្ថាប័ន មានគោលបំណងធំមួយគឺការរិតចំណងមិត្តភាពរវាងសមាជិក សមាជិកាដែលបម្រើការនៅក្រសួង-ស្ថាប័នខុសៗគ្នា ឱ្យបានស្គាល់គ្នា និងមានភាពស្និទ្ធស្នាលតាមរយៈកីឡា ដែលទាំងកីឡាករ និងអ្នកគាំទ្របានមកជួបគ្នានៅទីលានប្រកួតក្នុងបរិយាកាសសប្បាយរីករាយជាមួយគ្នា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print