ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសប្រចាំថ្ងៃ​បានបណ្ដាលឱ្យមនុស្ស​ស្លាប់​ និងរងរបួសធ្ងន់ស្រាល​នៅតាមដងផ្លូវ​ និងបានកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១០នាក់​ កាលពីម្សិលមិញនេះ​។ ដូច្នេះ​ពាក់មួក​សុវត្ថិភាព​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់​! គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង!

ចំពោះ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៨លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ០នាក់), រងរបួសសរុប ១០នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ៣នាក់) រងរបួសស្រាល ៣នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ០នាក់)។

...

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៤នាក់, របួសស្រាល ៣នាក់), ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ០នាក់) និងស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print