ទោះមានស្លាបក៏ហើរមិនរួចដែរ! អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីប្រទេសរុស្ស៉ី មកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី២៤​ ឧសភា​

ចែករំលែក៖

ភ្នំពេញ​៖​ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនពីប្រទេសរុស្ស៉ី មកដល់កម្ពុជាហើយនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្តនីតិវិធីច្បាប់។ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី កាលពីខែមករា ឆ្នាំ២០២៥។

នៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ លោក ហេង សិទ្ធី ត្រូវនាំខ្លួនឡើងតុលាការ ដើម្បីសួរចម្លើយ និងផ្តន្ទាទោសតាមនីតិវិធី។

សូមជម្រាបជូនថា​ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្ញើលិខិតទៅកាន់ស្ថានទូតកម្ពុជាទាំងអស់ នៅក្រៅប្រទេសប្រាប់អំពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ខណៈសមត្ថកិច្ចរបស់កម្ពុជា បានសហការជាមួយប៉ូលិស Interpol ដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងនិវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕

...


ដោយ​៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print