Paris St-Germain គឺនៅសល់មួយប្រកួតទៀតប៉ុណ្ណោះក្នុងការឈ្នះពានបីក្នុងមួយរដូវកាលបន្ទាប់ពីម្ចាស់ជើងឯក Ligue 1 បានយកឈ្នះ Reims ដើម្បីឈ្នះពាន French Cupមួយទៀត។
មានតែក្លឹបចំនួន 10 ប៉ុណ្ណោះដែលបានឈ្នះពានលីគក្នុងស្រុក ពានក្នុងស្រុក និងពានរង្វាន់អឺរ៉ុបចំនួនបី ប៉ុន្តែ PSG មានឱកាសក្លាយជាក្រុមទី 11 នៅពេលពួកគេជួបជាមួយក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទីក្រុង Munich នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ។
ដោយបានលើកពានLigue1នៅចុងខែមេសា PSG បានលើកពានទីពីរក្នុងស្រុកជាមួយនឹងការឈ្នះលើ Reims3-0កាលពីយប់ម៉ិញ។
ពីរគ្រាប់ក្នុងរយៈពេល 3 នាទីពីរបស់កីឡាករ Bradley Barcola បានធ្វើឱ្យ PSG នាំមុខមុននាទីទី 16និង19ហើយខ្សែការពារ
Achraf Hakimiរកបានមួយគ្រាប់បន្ថែមចុងម៉ោងតង់ទីមួយហើយពួកគេរក្សាលទ្ធផលនេះរហូតចប់៩០នាទី។
គ្រូបង្វឹក
Luis Enriqueរបស់ក្លឹបPSG ចង់ក្លាយជាអ្នកចាត់ការទី 2 ដែលបានឈ្នះពានរង្វាន់បីក្នុងមួយរដូវកាល ពីរដង ដោយគាត់អាចធ្វើបានម្តងហើយជាមួយ Barcelona ក្នុងឆ្នាំ 2015 ។
បច្ចុប្បន្នលោក Pep Guardiola គឺជាអ្នកចាត់ការតែមួយគត់ដែលបានឈ្នះពានរង្វាន់បីក្នុងមួយរដូវកាលចំនួនពីរជាមួយនឹង Barcelona ក្នុងឆ្នាំ 2009 និង Manchester City នៅឆ្នាំ 2023 ។