នាយករដ្ឋមន្ត្រីចិនលោក Li Qiang ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាឥណ្ឌូណេស៊ីលោកស្រី Puan Maharani

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី ២៥ ខែឧសភា តាមម៉ោងក្នុងតំបន់ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បាន ជួប ពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាឥណ្ឌូណេស៊ីលោកស្រី Puan Maharani នៅវិមានរដ្ឋសភាឥណ្ឌូណេស៊ី ។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្ត របស់ប្រធានរដ្ឋចិនលោក Xi Jinping និង ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Prabowo Subianto ទំនាក់ទំនង ចិន-ឥណ្ឌូណេស៊ីបាន បន្តអភិវឌ្ឍយ៉ាងរឹងមាំ ។ ប្រឈមមុខ នឹង ស្ថានការណ៍អន្តរជាតិដែលបម្រែបម្រួល មិនទៀង ប្រទេសយើងទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការ និង សាមគ្គីភាពឱ្យ កាន់តែស្អិតល្មួត។ ប្រទេសចិន ប្រកាន់ខ្ជាប់ នូវ ការ ចាត់ទុកឥណ្ឌូណេស៊ីជា ទិសដៅជាអាទិភាពនៃកិច្ចការទូត ជាមួយ ប្រទេស ជិតខាងរបស់ខ្លួន ហើយ មានឆន្ទៈរួមជាមួយ ឥណ្ឌូណេស៊ីផ្សព្វផ្សាយ មិត្តភាពប្រពៃណី ធ្វើ ឱ្យ ស៊ីជម្រៅនូវ កិច្ច សហប្រតិបត្តិការជា យុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និង គាំទ្រយ៉ាងមុតមាំ ចំពោះ ផលប្រយោជន៍ស្នូល និ ងកង្វល់ ដ៏សំខាន់រវាងគ្នា និងគ្នា ក៏ដូច ជា ពង្រឹងនិម្មាបនកម្ម នៃកិច្ច សហប្រតិបត្តិការ ” សរសរស្តម្ភទាំងប្រាំ ” ដើម្បីនាំមកនូវ ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប លោកស្រី Puan Maharani បានថ្លែងថា រដ្ឋសភាឥណ្ឌូណេស៊ីប្រកាន់ខ្ជាប់ នូវ គោលការណ៍ចិនមួយ រំពឹងថា អាចចាត់ទុកខួប ៧៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួប ៧០ ឆ្នាំនៃការបើកធ្វើ សន្និសីទបានឌុងជា កាលានុវត្តភាពមួយ ដើម្បីបន្តវេននូវ បុព្វហេតុជំនាន់មុន និង ត្រួសត្រាយអនាគត បង្កើនការផ្លាស់ប្តូរ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ត្រួសត្រាយកិច្ចសហប្រតិបត្តិការ ទ្វេភាគីខាងវិស័យសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម អប់រំ និងទេសចរណ៍ជាដើម ដើម្បីជំរុញឱ្យ ទំនាក់ទំនង រវាងប្រទេស ទាំងពីរឡើងដល់កម្រិតកាន់តែខ្ពស់ និង ផ្តល់ សុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេស ទាំងពីរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print