អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Donald Trump ប្រធានាធិបតី អាមេរិក បាន ថ្លែងនៅ ថ្ងៃទី ២៥ ខែ ឧសភាថា ក្រោយពី ជួប សន្ទនាតាម ទូរស័ព្ទ ជាមួយ លោកស្រី Ursula von der Leyen ប្រធាន គណៈកម្មធិការ អឺរ៉ុប លោក បាន ឯកភាព ពន្យារ ពេល ដំឡើង ពន្ធគយ ចំនួន 50% ចំពោះ ផលិតផល អឺរ៉ុប ដោយ ពន្យារ ពី ថ្ងៃទី ១ ខែ មិថុនា ទៅ ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៥ ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Ursula von der Leyen បាន បង្ហោះសារ តាម បណ្តាញ ទំនាក់ទំនង សង្គម X នៅ ថ្ងៃដដែល ថា លោកស្រី និង លោក Trump បាន « ជួប សន្ទនាតាម ទូរស័ព្ទ ដែល បាន លទ្ធផល ល្អ » ប៉ុន្តែ « បើចង់ ឈាន ដល់ កិច្ចព្រមព្រៀង ដ៏ ល្អ មួយ យើង ត្រូវការ ពេលវេលា ថែម ទៀត គឺ រហូតដល់ ថ្ងៃទី ៩ ខែ កក្កដា »។ លោកស្រី បាន បន្តថា សហភាព អឺរ៉ុប បាន ត្រៀម លក្ខណៈ រួច ហើយ ដើម្បី ធ្វើការចរចា ជាមួយ ភាគី អាមេរិក «ដោយ ឆាប់រហ័ស និង ដាច់ណាត់»៕
ដោយ ៖ សិលា