មនុស្ស​២នាក់និងគ្រឿងញៀន​ ១០កញ្ចប់​ ត្រូវបានកំលាំង​នគរបាលស្រាវជ្រាវ​និងបង្រ្កាប​ជាក់ស្ដែង ចាត់ការតាមនីតិវិធី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ នៅថ្ងៃចន្ទ ១៥រោច ខែ​ពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.​ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥​  កំលាំងនគរបាល​ទទួល​បាន​ព័ត៌​មា​ន​ពី

កំ​លាំងមហាជនល្អដែលបា​នរាយការណ៍​អំពីមុខស​ញ្ញា​រក្សាទុក​សារធាតុ​ញៀន​ពង្វក់ក្មេងៗ​ ។

ដោយអនុវត្ដតាមបទបញ្ជានិងការ​ចង្អុល​ណែនាំពីលោកឧត្ដម​សេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កំលាំង​ន​គរបាល​ផ្នែកប្រឆាំងគ្រឿ​ងញៀន​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោ​ង​ទង​ បានស៊េីបអង្កេតស្រាវជ្រាវ​ឃាត់មុខសញ្ញាជួ​ញដូរដោយខុសច្បាប់នូវសារធាតុញៀន​ ២នាក់​ នៅទី​តាំង​ផ្សេងគ្នា÷

គោលដៅ​ទីមួយ​ នៅចំណុចភូមិអូរវែង ឃុំកា​ហែង ស្រុកសំរោងទង ខេត្តកំព​ង់​ស្ពឺ  ឈ្មោះ ឆែ លីហួត ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ធ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដកហូតវត្ថុតាង ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥កញ្ចប់តូច,ម៉ូតូ១ គ្រឿង ទូរសព្ទដៃ ១គ្រឿង។

សមត្ថកិច្ចបានបន្ដឈានទៅ ឃាត់​មុខសញ្ញា​ ឈ្មោះ ហុង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចភូមិសំបួរ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ដកហូតវត្ថុតាង ម្សៅក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួ​ន ៥កញ្ចប,ទូរ​សព្ទដៃ ១គ្រឿង។

តាមការបញ្ជាក់​ពីលោកវរសេនីយ៍ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​ ថា​ ក្នុងប្រតិបត្តិកា​រ​ ខាងលេី​ មុខសញ្ញាស​ង្ស័​យ​ ២នាក់​ ជា​អ្នក​ចែកចាយ​សារធាតុ​ញៀន​ ត្រូវបានឃាត់ខ្លួន​និងធ្វេីការឆែកឆេរ​ដកហូតបានគ្រឿងញៀនចំនួន ១០កញ្ចប់​ , ម៉ូតូ​១គ្រឿ​ង,  ទូរស័ព្ទ ២គ្រឿង។

...

បច្ចុប្បន្ន​សមត្ថកិច្ច​បានធ្វើការ​សាកសួរ​ កសាងសំ​ណុំរឿ​ង​បញ្ជូនជនសង្ស័យ​ទាំង២នាក់​ រួមជាមួយវត្ថុតាង​ មកការិយាល័យប្រឆាំង​បទល្មើស​គ្រឿងញៀន​ ខេត្តកំពង់ស្ពឺ​ ចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print