ជនសង្ស័យ០២នាក់ជិះម៉ូតូដែលបានប្រើអំពើហិង្សាលើបុរសអ្នករត់ម៉ូតូកង់៣ម្នាក់ចូលទឹកទន្លេនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ!

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ៖ ជនសង្ស័យ០២នាក់ជិះម៉ូតូដែលបានប្រើអំពើហិង្សាលើបុរសអ្នករត់ម៉ូតូកង់៣ម្នាក់ចូលទឹកទន្លេនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានហើយ។

កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ក្នុងករណីហិង្សាទៅលើបុរសរត់ម៉ូតូកង់បីម្នាក់ធ្លាក់ចូលទឹកទន្លេ រងរបួសស្រាល នៅចំណុចកំពង់ចម្លងអរិយក្សត្រ ផ្តេីមចេញពីជម្លោះពាក្យសម្តី ) កាលពីវេលាម៉ោង២២ៈ៥០នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវរហូតដល់វេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៥ ទើបធ្វេីការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខកម្លាំងជំនាញប៉ុស្តិ៍ជនសង្ស័យខាងលើបាននិងកំពុងចំណាត់ការអនុវត្តន៍បន្តតាមនីតិវិធី៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print