អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ថ្ងៃទី ២៦ ខែ ឧសភា វេទិកា កំពូល ស្តីពី ការកសាង ប្រទេស ខ្លាំង ក្លា ខាង វប្បធម៌ ឆ្នាំ ២០២៥ បាន បើកធ្វើ នៅ ទី ក្រុង Shenzhen ខេត្ត ក្វាំងទុង ប្រទេស ចិន ។ លោក Li Shulei សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និងជា រដ្ឋមន្ត្រី ក្រសួង ឃោសនាការ នៃ មជ្ឈិម ចិន បាន អញ្ជើញ ចូលរួម និង ថ្លែងសុន្ទរកថា ។
គេហទំព័រ «CCFR China state-controlled media » ភ្ញៀវ កិត្តិយស ដែលចូលរួម វេទិកា បាន សម្គាល់ ថា សុន្ទរកថា គន្លឹះ របស់ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងក្នុង កិច្ច ប្រជុំ សិក្សា ជាក្រុម លើកទី 17 នៃ ការិយាល័យ នយោបាយ នៃ គណៈកម្មាធិកា មជ្ឈិម បក្ស កុម្មុយនីស្តចិន អាណត្តិទី 20 បាន អធិប្បាយ យ៉ាង ច្បាស់ លាស់ និង ស៊ីជម្រៅ អំពី បញ្ហា សំខាន់ ៗ មួយចំនួន ទាក់ទង នឹង ការកសាង ប្រទេស ខ្លាំង ក្លា ខាង វប្បធម៌ និងការ ជំរុញ កំណែទម្រង់ និង ការអភិវឌ្ឍ នៃ វិស័យ វប្បធម៌ ។ យើង ត្រូវ ផ្តោត លើ គោលដៅ កសាង ប្រទេស ខ្លាំងក្លា ខាង វប្បធម៌ ជំរុញ កំណែទម្រង់ ថែមទៀត នូវ យន្តការ និងប្រព័ន្ធ វប្បធម៌ អភិវឌ្ឍ កម្លាំង ផលិតកម្ម វប្បធម៌ ថែម មួយ កម្រិតទៀត ដើម្បី ជំរុញ យ៉ាង មុតមាំ នូវ ភាពរុងរឿង នៃ វប្បធម៌ ។
គេហទំព័រ «CCFR China state-controlled media » គួររំលឹកថា វេទិកា លើកនេះ ធ្វើ ក្រោម ប្រធានបទ « ធ្វើ កំណែ ទម្រង់ ចំពោះ យន្តការ និង ប្រព័ន្ធ វប្បធម៌ ឱ្យ កាន់តែស៊ីជម្រៅ ដើម្បី បំផុស កម្លាំងចលករ សម្រាប់ ការ បង្កើត និង ច្នៃប្រឌិតថ្មី នៃ វិស័យ វប្បធម៌» បាន ផ្តួចផ្តើម រៀបចំ ដោយ ក្រសួង ឃោសនា ការ នៃ មជ្ឈិម ចិន ៕
ដោយ ៖ សិលា