កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបង្គ្រាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានចុះបង្គ្រាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)និងអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួននជនត្រូវចោទដែលទិញថ្នាំញៀនម្តងៗ៧០០ដុល្លារហហើយធ្លាប់ទិញ០៦ដងរួចមកហើយ ។ ការឃាត់ខ្លួនជនត្រូវចោទនេះគឺធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៥វេលាម៉ោង១០:៤០នាទីនៅត្រង់ចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យចំនួន០២នាក់ប្រុសដែលសមត្ថកិច្ចបានឃាត់ខ្លួននេះគឺ៖
១-ឈ្មោះផាន់ សុភ័ស្ស (ហៅទក)ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល។

២-ឈ្មោះអុិន ប្រាស្នា ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីស្នាក់នៅបណ្តោះអាសន្នភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា វត្តុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៤កញ្ចប់(តូច៧ មធ្យម២ធំ៥)(ទម្ងន់ ៩៧,៧២ក្រាម)
២-សម្ភារះវេចខ្ចប់ថ្នាំញៀនមួយចំនួន
៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយចំនួន
៤-ទូរស័ព្ទចំនួន២គ្រឿង
៥-ក្រដាសវេរលុយវីងចំនួន១សន្លឹក។

បើតាមលោកព្រុំ សំណាង អធិការស្រុកកៀនស្វាយបានប្រាប់ថា នៅមុនពេលកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរសហការជាមួយកម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល។ ពេលជិះមកដល់ចំណុចមុខផ្សារគគីរស្ថិតនៅភូមិគគីរ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាលក៍ជួបប្រទះមុខសញ្ញាឈ្មោះផាន់ សុភស្ស(ហៅទក) ភេទប្រុស(មានដីកាបង្គាប់ឲ្យចាប់ខ្លួន)កំពុងឈរនៅមុខផ្សារគគីរកម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនហើយសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនៅក្នុងហោប៉ៅខោរកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកក)ចំនួន១កញ្ចប់មធ្យម។បន្ទាប់មកកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីធ្វើការសាកសួរ។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់ឈ្មោះអុិន ប្រាស្នាភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរនៅចំណុចផ្លូវលំទល់មុខផ្សារព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញតម្លៃ១០០០០០រៀល(ដប់មុឺនរៀល) ។
ក្រោយពីបានចម្លើយសារភាពរួចមកលោកវរសេនីយ៍ឯកព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំកម្លាំងបន្តចុះទៅដល់ចំណុចបន្ទប់ជួលរបស់ឈ្មោះអុិន ប្រាស្នា ភេទប្រុសស្ថិតនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រួចធ្វើការឃាត់ខ្លួនឈ្មោះអុិន ប្រាស្នា និងដកហូតបានម្សៅក្រាមពណ៌សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន១៣កញ្ចប់(តូច៧ មធ្យម១ធំ៥កញ្ចប់)ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ សម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនបន្ថែមទៀត។ ក្រោយត្រួតពិនិត្យរួចកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះអុិន ប្រាស្នា មកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះអុិន ប្រាស្នាបានសារភាពថា ខ្លួនពិតជាបានលក់ថ្នាំញៀនទៅអោយឈ្មោះផាន់ សុភ័ស្ស(ហៅទក)ចំនួន១កញ្ចប់មធ្យមតំលៃ១០០.០០០រៀល(ដប់មុឺនរៀល)ប្រាកដមែន។ ចំពោះថ្នាំញៀនដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែនគឺខ្លួនបានទិញពីមនុស្សប្រុសម្នាក់(មិនស្គាល់ឈ្មោះ) ចំនួន១កញ្ចប់ធំតំលៃ៧០០$(ប្រាំពីររយដុល្លារ) កន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនចំនួន៦ដងមកហើយក្នុងម្តងៗ៧០០$(ប្រាំពីររយដុល្លា)។ បន្ទាប់ពីរសួរនាំរួចកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំ២នាក់រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print