ខេត្តកណ្តាល ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានម្តាយខាងស្រីប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ករណីចែកចាយរូបភាព វីដេអូអាសអាភាសមានស្ថានទម្ងន់ទោស ដែលទាក់ទងនឹងអាយុជនរងគ្រោះ បន្ទាប់ពីជនសង្ស័យខឹងនឹងម្តាយខាងស្រីហាមមិនឲ្យទាក់ទងគ្នា បែរជាឆាតទៅគំរាមម្តាយខាងស្រីថានឹងបង្ហោះវីដេអូដែលខ្លួនរួមមេត្រីជាមួយកូនស្រីគេ លើបណ្តាញសង្គមឲ្យខ្មាស់គេ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ នៅខេត្តកណ្តាល ។ ចំណែកជនសង្ស័យ មានឈ្មោះ មៀន ឆែមសុឃាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងនោះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ៖ ទូរស័ព្ទដៃចំនួន០១គ្រឿង ។
លោកអធិការបានបន្តឲ្យដឹងថា មុនពេលកើតហេតុ ចាប់តាំងពីឆ្នាំ២០២២មក ជនសង្ស័យ និងជនរងគ្រោះត្រូវជាសង្សារនឹងគ្នា ហើយធ្លាប់បានរួមមេត្រីជាមួយគ្នាជាញឹកញាប់ នៅផ្ទះសំណាក់ ដោយនៅពេលដេកជា មួយគ្នាម្តងៗ ជនសង្ស័យតែងតែលួចថតវីដេអូឃ្លីបទុកមើលទៀតផង។ លុះក្រោយមកក៏បានដឹងរឿងនេះដល់ម្តាយជនរងគ្រោះ ហើយគាត់បានហាមអ្នកទាំង២មិនឲ្យជួបគ្នានោះទេ ។
លុះមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨និង៥០នាទីយប់ ជនសង្ស័យក៏បានបាញ់រូបភាព
វីដេអូឃ្លីបដែលធ្លាប់ដេកជាមួយគ្នាកន្លងមក តាមតេឡេក្រាមចូលទៅក្នុងទូរស័ព្ទរបស់ម្តាយជនរងគ្រោះ ហើយបាននិយាយគំរាមទៅម្តាយជនរងគ្រោះថា បើសិនជាម្តាយជនរងគ្រោះបំបែកបំបាក់ ជនរងគ្រោះមិនឲ្យជួប នឹងជនសង្ស័យ ជនសង្ស័យនឹងបង្ហោះវីដេអូឃ្លីបនេះជាមួយជនរងគ្រោះចូលក្នុងបណ្តាញសង្គម feacebookឲ្យផ្អើលខ្មាស់គេម្តង ។
ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ម្តាយខាងស្រីក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនសង្ស័យ ដើម្បីយកមកសាកសួរតែម្តង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថា «គាត់ពិតជាបានដេកជាមួយគ្នាជាមួយជនរងគ្រោះ ហើយយកទូរសព្ទ័លួចថតវីដេអូឃ្លីបទុកមើល និងបានផ្ញើវីដេអូនោះ តាមតេឡេក្រាមទៅម្តាយជនរងគ្រោះ ហើយបាននិយាយគំរាមទៅម្តាយជនរងគ្រោះដូចរៀបរាប់ខាងលើប្រាកដមែន»។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កំពុងកសាងសំណុំ
បញ្ចូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធី ៕