ទីក្រុងគូឡាឡាំពួ ៖ នារសៀលថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញ ចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយ ព្រះចៅស៊ុលតង់ អ៉ីប្រាហ៊ីម ( Sultan Ibrahim ibni Almarhum Sultan Iskandar) ព្រះមហាក្សត្រ ម៉ាឡេស៊ី នៅព្រះបរមរាជវាំង (Istana Negara) ដើម្បីទទួលស្វាគមន៍ប្រមុខថ្នាក់ដឹកនាំនៃបណ្តាប្រទេស ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី ៕
ដោយ ៖ សិលា