ខេត្តឧត្តរមានជ័យ ៖ អ្នកភូមិបានប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលគេសង្ស័យថាយកមកកប់ចោល ស្ថិតនៅក្បែរដីឡូត៍មួយកន្លែងនិងរាយការណ៍ទៅ អាជ្ញាធរ សមត្ថកិច្ច បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ នាំគ្នាចោមរោមមើលព្រោងព្រាតតែម្តង។
ករណីប្រទះឃើញសាកសពបុរសខាងលើនេះ ស្ថិតនៅក្បែរដីឡូត៍មួយកន្លែង ក្នុងភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
បើតាមប្រភពពត៌មានជាបឋម ចេញពីកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ គេបានឮអ្នកដើរ ជីកកង្កែបនិងអ្នកភូមិផ្សេងទៀតដើរដកផ្សិត ហើយក៏បានប្រទះឃើញ សម្លៀកបំពាក់នៅលើដីហើយនៅម្ដុំខ្សាច់រាងផុលៗ ក៏មានការងឿងឆ្ងល់ក៏នាំគ្នាទៅឈ្ងោកមើលក៏សន្និដ្ឋានបានថា ជាសាកសពដែលត្រូវគេយកមកកប់ចោល ខណៈនោះបងប្អូនប្រជាពលរដ្ឋក៏ទូរសព្ទប្រាប់មេភូមិនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យមកពិនិត្យ កន្លែងទីតាំងដែលគាត់ប្រទះឃើញសាកសព។
បើតាមការអះអាង ពីសមត្ថកិច្ចនៅនឹងកន្លែងកើតហេតុដែលកំពុងតែហ៊ុមព័ទ្ធខ្សែដើម្បីធ្វើការពិនិត្យជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថាបន្ទាប់ពីទទួលពត៌មានពីលោកមេភូមិមកថា បានប្រទះឃើញសាកសពស្ថិតនៅត្រង់ចំណុចខាងលើ ខណ:នោះសមត្ថកិច្ចក៏បានមកដល់ហើយពិនិត្យជុំវិញកន្លែងកើតហេតុ ពិតជាមានករណីប្រជាពលរដ្ធប្រទះឃើញសពមែន ប៉ុន្ដែយើងមិនទាន់ហ៊ាន ទៅសន្និដ្ឋានបានថាជា សាកសពនោះទេ ព្រោះឃើញមានតែសំលៀកបំពាក់នៅកន្លែងកើតហេតុ ដោយរងចាំជំនាញមកសិន។នហើយសាកសព អ្នកនៅទីណាឬក៏ អ្នករស់នៅកន្លែងណានោះក៏មិនទាន់ដឹងនៅឡើយ។ជាក់ស្តែងដោយសមត្ថកិច្ចកំពុងសហការគ្នាយកចិត្តទុកដាក់ស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីឈានដល់ការគាស់សាកសពទើបដឹងច្បាស់។
សមត្ថកិច្ចដដែលបានបញ្ជាក់បន្ថែមថាចំពោះករណីនេះចាំលោកធ្វើការចប់សិននឹង ផ្ដល់ព័ត៌មានជូនទៅតាមក្រោយដើម្បីឲ្យច្បាស់ព្រោះថាពេលនេះសមត្ថកិច្ចជំនាញកំពុងសហការគ្នាយ៉ាងយកចិត្តទុកដាក់លើករណីនេះថាតើសាកសពខាងលើ ការស្លាប់ដោយមូលហេតុអីឲ្យពិតប្រាកដ។
សូមជម្រាបផងដែរថាបើយោងតាមប្រជាពលរដ្ឋនិងអ្នកភូមិដែលនៅកន្លែងទីតាំងកើតហេតុដែលកំពុងមើលសមត្ថកិច្ចនោះបាន បញ្ជាក់ប្រាប់ឲ្យដឹងនៅរសៀលនេះថាក្រោយពីសមត្ថកិច្ចធ្វើការជីកគាស់អស់ជាច្រើនម៉ោងក៏ឃើញសពបុរសម្នាក់មានធុំក្លិនភាយ និងទំនងជាជន ជាតិបរទេសតែពុំដឹងជារស់នៅទីណានោះទេ បើគិតត្រឹមរសៀលថ្ងៃដដែលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវនៅឡើយហើយ ។
អ្នកកាសែតមិនអាចសួរនាំរឿងរ៉ាវលម្អិតក៏ដូចជាអំពីមូលហេតុជនរងគ្រោះដែលត្រូវគេយកមកកប់ចោលនៅក្បែរដីឡូត៍ស្ថិតនៅចំណុចខាងលើនេះពីសមត្ថកិច្ចជំនាញព្រហ្មទណ្ឌនិងផ្នែកកោសល្យវិច័យក្រុង-ខេត្តបានទេគិតត្រឹមល្ងាចថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៥នេះតែម្តង ៕