លោក Li Qiang នាយករដ្ឋមន្ត្រីចិនជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ចែករំលែក៖

ទីក្រុងគូឡាឡាំពួប្រទេស ម៉ាឡេស៊ី ៖ នៅព្រឹកថ្ងៃទី ២៧ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបាន ជួប សន្ទនាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងអំឡុងពេល ចូលរួម កិច្ចប្រជុំកំពូល អាស៊ាន-ចិន-ក្រុមប្រឹក្សា សហប្រតិបត្តិការ ឈូងសមុទ្រ នៅក្រុងគូឡាឡាំពួប្រទេស ម៉ាឡេស៊ី។

ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា នៅពេលមុននេះមិនជាយូរប៉ុន្មាន លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ បំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រ នៅកម្ពុជា ហើយរួមជាមួយ សម្តេចធិបតីប្រកាសពីការបង្កើត សហគមន៍រួមវាសនា ចិន-កម្ពុជា គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ទំនាក់ទំនង រវាងចិននិងកម្ពុជា បាន ដើរ នៅជួរមុខម្តងទៀត សម្រាប់ ការកសាង សហគមន៍រួមវាសនាសម្រាប់ មនុស្សជាតិ។ ភាគីចិន មានឆន្ទៈធ្វើការជាមួយ កម្ពុជា អនុវត្តជាក់ស្តែង នូវ សមិទ្ធផល នៃដំណើរ ទស្សនកិច្ចរបស់ ប្រធានរដ្ឋចិន លោក Xi Jinping នៅកម្ពុជា ធ្វើ ឱ្យ ការប្រាស្រ័យទាក់ទង ជាន់ខ្ពស់ មានភាពកាន់តែ ជិតស្និទ្ធ ធ្វើ ឱ្យ ស៊ីជម្រៅនូវ ទំនុកចិត្តនយោបាយទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការ ប្រាកដប្រជាលើគ្រប់វិស័យ ព្រមទាំងយកភាពប្រាកដ ប្រជានៃការកសាងសហគមន៍រួមវាសនា រវាងចិននិងកម្ពុជា មកឆ្លើយតបនឹង ភាពមិន ប្រាកដប្រជានៃបរិយាកាសខាងក្រៅ ក៏ដូច ជា ពួតដៃគ្នា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៃប្រទេស ទាំងពីរ ដើម្បីគាំពារ ផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាគីកម្ពុជា មានឆន្ទៈពួតដៃគ្នាជាមួយ ភាគីចិនដើម្បី អនុវត្ត ជាក់ស្តែងនូវ សមិទ្ធផល ក្នុងដំណើរ ទស្សនកិច្ច របស់ ប្រធានរដ្ឋចិន លោក Xi Jinping រក្សា ការប្រាស្រ័យទាក់ទង ជាន់ខ្ពស់ ដើរតួនាទីនៃយន្តការ សន្ទនា គ្រប់បែបយ៉ាង ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការ ប្រាកដប្រជា បង្កើនការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន និងរួមគ្នា ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print