ទីក្រុងគូឡាឡាំពួ ៖ នាល្ងាចថ្ងៃអង្គារ ទី២៧ ឧសភា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញ ជួបជាមួយលោក Dato’ Sri Dr. Shamir Kumar Nandy នាយកគ្រប់គ្រង ក្រុមហ៊ុន Bin Zayed International (M) Berhad ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Bin Zayed International (M) Berhad គឺជាសមាជិកឈានមុខរបស់ Bin Zayed International Group ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដោយព្រះអង្គម្ចាស់ Sheikh Khaled Zayed Saquer Alnahyan ។ ក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនក៏បានពង្រីកបន្ថែម ដោយបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅកម្ពុជា មានឈ្មោះថា Provident Capital Co. Ltd. និងបានចុះបញ្ជីពាណិជ្ជកម្មក្នុងវិស័យហិរញ្ញវត្ថុ ជាមួយនឹងក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ មីនា ២០២៥ កន្លងទៅ ៕
ដោយ ៖ សិលា
...