កូឡាឡាំពួរ ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ស្តេចស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ (Sultan Hassanal Bolkiah) នៃប្រទេសប្រ៊ុយណេ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងកូឡាឡាំពួ ដើម្បី «សម្រាក» បន្ទាប់ពីព្រះអង្គមានអារម្មណ៍អស់កម្លាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥។
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ បញ្ជាក់ថា ពិតមែន ប៉ុន្តែ មិន បាន ប្រាប់ ឲ្យ លម្អិតបន្ថែមពីស្ថានភាពព្រះរាជសុខភាពរបស់ទ្រង់ឡើយ។
គួរបញ្ជាក់ថា ស្តេចស៊ុលតង់ ហាសសាណាល់ បុលគីយ៉ាស់ បានគ្រងរាជ្យនៅប្រទេសប្រ៊ុយណេដែលសម្បូរប្រេងនៅលើកោះ Borneo តាំងពីឆ្នាំ ១៩៦៧។ ព្រះអង្គធ្លាប់ជាបុគ្គលមានបំផុតនៅលើពិភពលោក ហើយនៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ទោះបីជាមានការកាន់អំណាចយ៉ាងរឹងមាំនៅក្នុងប្រទេសដែលមានប្រជាជនជិតកន្លះលាននាក់ក៏ដោយ។ ក្រោមការដឹកនាំរបស់ព្រះអង្គ ប្រ៊ុយណេទទួលបានឯករាជ្យពេញលេញពីចក្រភពអង់គ្លេស និងមានការរីកចម្រើនផ្នែកកម្រិតជីវភាពរស់នៅខ្ពស់មួយនៅអាស៊ី។
សូមបញ្ជាក់ថា ៖ កិច្ចប្រជុំ កំពូល -អាស៊ាន លើកទី៤៦ បាន បើកធ្វើនៅ ក្រុង ក្រុង គូ ឡា ឡាំ ពួ រាជធានី ប្រទេស ម៉ាឡេស៊ី ក្រោម ប្រធានបទ “ ភាពបរិយាប័ន្ន និង ចីរភាព ”។
កិច្ចប្រជុំលើកនេះ នឹង ផ្តោតសំខាន់ ទៅលើ ការ បង្កើន សមាហរណកម្ម ក្នុងតំបន់ និង លើកកម្ពស់ សមត្ថភាព ទប់ទល់ នឹង ហានិភ័យពាណិជ្ជកម្ម។
លោក Anwar នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែល ជាប្រធាន ផ្លាស់ វេន របស់ អាស៊ាន បាន លើកឡើង ក្នុង សុន្ទរកថា ថ្លែង ក្នុងពិធី បើក ថា សន្តិភាព ស្ថិរភាព និង ភាព រុងរឿង របស់ អាស៊ាន គឺ អាស្រ័យ លើ សណ្តាប់ធ្នាប់ អន្តរជាតិ ដែល ប្រកប ដោយ ភាព បើក ចំហ បរិយាប័ន្ន និង ច្បាប់ កំណត់ ដែលបាន អនុវត្ត ព្រម និង ការ លំហូរ ពាណិជ្ជកម្ម មូលធន និងប្រជាជន ប្រកប ដោយ សេរីភាព។
កិច្ចប្រជុំ នេះ នឹងអនុម័ត«ចក្ខុវិស័យ អាស៊ានឆ្នាំ2045»និង ចេញ “ សេចក្តីប្រកាសក្រុង គូឡាឡាំពួ” ដើម្បី ផ្តល់ ជា មតិយោបល់ណែនាំ និងគ្រោង ផែនការ សម្រាប់ការអភិវឌ្ឍ របស់ អាស៊ានក្នុងរយៈពេល២០ ខាងមុខ៕
ដោយ ៖ សិលា