ទីក្រុងគូឡាឡាំពួ ៖ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ និងផ្លែផ្កាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រយៈពេលបីថ្ងៃ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត អញ្ជើញដឹកនាំ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានបន្តដំណើរឆ្ពោះទៅកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមទស្សនកិច្ចការងារផ្លូវការ ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា
...