Update៖ យុវជនម្នាក់បើករថយន្តស្លាកលេខរដ្ឋ បុកម៉ូតូបណ្ដាល ឲ្យបុរសម្នាក់របួសកំពុងស្ថិតក្រោមការតាមដានសុខភាព

ចែករំលែក៖

ខេត្តប៉ៃលិន៖ រថយន្តស្លាកលេខរដ្ឋរបស់អង្គភាពមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដែលតែងឃើញលោកប្រធាន មន្ទីរ បើកបរជាប្រចាំត្រូវបានក្មួយប្រុសរបស់លោក បើកទៅបុកម៉ូតូ១គ្រឿង បានបណ្ដាលឲ្យបុរសម្នាក់រងរបួស កំពុងស្ថិតក្រោមការតាមដាន។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ ៥៧ ចំណុចជិតផ្លូវចូលសាលាបឋមសិក្សាអូរតាពុក ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន។ អ្នកបើកបរម៉ូតូមានឈ្មោះ ចិត្ត ចាន់ត្រា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិប៉ាហ៉ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន រងរបួសកំពុងស្ថិតក្រោមការតាមដានសុខភាពពីសំណាក់គ្រូពេទ្យ បើកបរម៉ូតូម៉ាក scoopy (ស្គុបពី) ពណ៌ស ពាក់ស្លាកលេខប៉ៃលិន 1B-4838 ផលិតឆ្នាំ២០១៩ រងការខូចខាតធ្ងន់ធ្ងរ។

ចំណែកអ្នកបើកបររថយន្តឈ្មោះ ម៉ាត់ អូស៊ីន ជានិស្សិតអាយុ២៤ឆ្នាំរស់នៅអូរច្រារកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកររថយន្តម៉ាក Mazda (មាស្តារ) ពណ៌ស ពាក់ស្លាកលេខរដ្ឋ 12-2-1718 ត្រូវជាក្មួយលោក ស្លេះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន។

...

គួរបញ្ជាក់ថា បច្ចុប្បន្ន សមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិនហើយ ដើម្បីហៅភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោក។ ចំណែកឯ អ្នករងរបួសត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print