ភ្នំពេញ ៖ លោក រេម សារ៉ុម ហៅលោកឪជ័យធន ត្រូវបញ្ឈប់ការបង្ហោះនិងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ចាក់សាក់ ជាដើម បន្ទាប់ពីបុគ្គលនេះ ធ្វើឱ្យប៉ះពាល់ដល់សាសនា និងធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ ជឿលើការបោកប្រាស់ លើការប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ជាដើម ។
សូមបញ្ជាក់ថា ៖ លោក រេម សារ៉ុម ហៅលោកឪជ័យធន បានចុះកិច្ចសន្យាជាមួយ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ បញ្ឈប់ការបង្ហោះនិងលុបវីដេអូ រូបថតសកម្មភាពផ្សេងៗ មានការប្រោះព្រំ ស្រោចទឹក ព្យាបាលជំងឺ ដោះអំពើ ប្រសិទ្ធីមន្តគាថា ចារយ័ន្តកថា ចាក់សាក់ ជាដើម ទាំងចាស់ ទាំងថ្មីចេញពីប្រព័ន្ធបណ្ដាញសង្គមទាំងអស់។
សូមរំលឹកថា ៖ បងប្អូនប្រជាពលរដ្ឋ ងាយនឹងរងគ្រោះ ដោយសារតែអស់លោកទាំងនេះ តាំងខ្លួនជាអ្នកមានបារមី ស័កិសិទ្ធ ។ ដូច្នេះអាជ្ញាធរ សមត្ថកិច្ច ខាងជំនាញធម្មការ និងសាសនា គប្បីយកចិត្តទុកដាក់ លុបបំបាត់ ចំពោះបុគ្គលដែលតាំងខ្លួន ជាអ្នកបួស ជាតាឥសី ជាអ្នកមានបុណ្យ ជាអ្នកខ្លាំងពូកែស័កិ្តសិទ្ធិ ដែលជាមុខរបររកលុយ ធ្វើឲ្យប្រជាពលរដ្ឋចាញ់បោក ក្រុមពួកទាំងនេះ ជាញឹកញាប់ ។
សូមបញ្ជាក់ថា ៖ កម្ពុជាអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិ គោរពសាសនារៀងៗខ្លួន គ្រាន់តែ តាមរដ្ឋធម្មនុញ្ញ សាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ។ ប៉ុន្តែគ្រប់ប្រជាពលរដ្ឋទាំងអស់ មានសិទ្ធិក្នុងការគោរពសាសនារៀងៗខ្លួនដោយមិនប្រកាន់ មានការរើសអើងនោះឡើយ ៕
ដោយ ៖ សិលា