ចាប់ពីថ្ងៃដ៏រុងរឿងរបស់ពួកគេនៅ Barcelona ដល់ការជួបជុំគ្នានៅក្លឹប Inter Miamiកីឡាករ Lionel Messi និង Luis Suarez ឥឡូវនេះបាននាំយកភាពជាដៃគូយូរអង្វែងរបស់ពួកគេទៅបើកជំពូកថ្មីមួយទៀតដោយក្លាយទៅជាសហស្ថាបនិកក្រុម Deportivo LSM ដែលជាក្លឹបមួយសម្រាប់ប្រកួតប្រជែងក្នុងវិស័យបាល់ទាត់អាជីពអ៊ុយរូហ្គាយ។
អតីតក្លឹប Deportivo LS ត្រូវបានបង្កើតឡើងដោយ Suarez ក្នុងឆ្នាំ 2018 នៅទីក្រុង Ciudad de la Costa របស់អ៊ុយរូហ្គាយ ដោយផ្តោតលើការអភិវឌ្ឍទេពកោសល្យក្នុងស្រុក និងផ្តល់ត្រឡប់ទៅសហគមន៍វិញតាមរយៈឱកាសការងារ និងគំនិតផ្តួចផ្តើមសង្គម។ កាលពីថ្ងៃអង្គារ Suarez បានប្រកាសពីការប្តូរឈ្មោះក្លឹបរបស់គាត់ដោយបន្ថែមអក្ស ‘M’ ជាកិត្តិយសដល់ប្រធានក្រុមអាហ្សង់ទីនដែលបានចូលរួមក្នុងគម្រោងជាផ្លូវការក្នុងនាមជាដៃគូ។ ក្រុមនេះឥឡូវនឹងឈានទៅបោះជំហានបន្ទាប់ដោយចូលទៅក្នុងការប្រកួតប្រជែងបាល់ទាត់អាជីពលំដាប់ទី៤របស់អ៊ុយរូហ្គាយ។
ដៃ
គូមកពីអាមេរិចខាងត្បូងនឹងរួមគ្នាត្រួតពិនិត្យប្រតិបត្តិការ និងតែងតាំងអ្នកគ្រប់គ្រងកីឡាដែលមានបទពិសោធន៍ក្នុងវិស័យបាល់ទាត់ក្នុងស្រុក។