ឃាត់ខ្លួនមុខសញ្ញាចោរកម្មយ៉ាងសកម្ម៥នាក់ជាបន្តបន្ទាប់ ក្រោយទទួលបណ្ដឹងពីប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក មោគ ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ និងកម្លាំងជំនាញក្រោមឱវាទ ចុះស្រាវជ្រាវ និងបង្រ្កាបបានមុខសញ្ញាចោរកម្មយ៉ាងសកម្មជាបន្តបន្ទាប់ចំនួន០៥នាក់ក្រោយធ្វើសកម្មភាពលួចគោយន្តកន្រ្តៃ របស់ប្រជាពលរដ្ឋនាពេលថ្មីៗកន្លងមក នេះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាលស្រុកក្រគរ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ទ ឆ្នាំម្សាញ់ សប្តសក័ ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកក្រគរដដែលឲ្យដឹងទៀតថា ប្រតិបត្តិការបង្កាបមុខសញ្ញាចោរកម្មខាងលើ បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ឈ្មោះ ឡុង បាន ភេទប្រុស អាយុ៧៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈគាត់(ឡុង បាន)បានអះអាងកាលពីប៉ុន្មានថ្ងៃមុនថាបានបាត់គោយន្តកន្រ្តៃម៉ាក គូបូតា ពណ៌ក្រហម ចំនួន០១គ្រឿង ។

ជនសង្ស័យត្រូវបានបង្រ្កាបទី១-ឈ្មោះ សារិន ណារ៉យ ហៅចយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ នូ សារិន ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ទី៣ -ឈ្មោះ វណ្ណ វីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់នេះ រស់នៅ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ទី៤-ឈ្មោះ ភី ភាព ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ និងទី៥-ឈ្មោះ រ៉ុង ដារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។  សូមបញ្ជាក់ថា ជនសង្ស័យទាំង្០៥នាក់នេះ ជាមុខសញ្ញាចោរកម្ម គាស់តូប គាស់ផ្ទះរបស់ប្រជាពលរដ្ឋដើម្បីលួចទ្រព្យសម្បត្តិផ្សេងៗដូចជាម៉ូតូ។ល។

...

ប្រភពបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់នេះត្រូវបានបំពេញនីតិវិធីដើម្បីបញ្ជូនបន្តទៅការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ដោយៈ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print