ករណី​ប្រជាពលរដ្ឋប្រទះឃើញវ៉ាលីចំនួន២​ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកបោះចោលនៅក្រោមស្ពានតាអេវ ស្ថិតក្នុងភូមិកោះក្របី១ ថាមានក្លិនស្អុយ​ គឺជាវ៉ាលីទទេតែប៉ុណ្ណោះ គ្មានអ្វីនៅក្នុងវ៉ាលីនោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ សេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មានប្រតិកម្មនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់ថា៖​ ក្រោយមានប្រជាពលរដ្ឋប្រទះឃើញវ៉ាលីចំនួន២ត្រូវបានជនមិនស្គាល់អត្តសញ្ញាណយកបោះចោលនៅក្រោមស្ពានតាអេវ ស្ថិតក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៥ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយមានការផ្សព្វផ្សាយថាក្នុងវ៉ាលីនោះមានក្លិនស្អុយនោះផង។

ក្រោយទទួលព័ត៌មានភ្លាមសមត្ថកិច្ចក៍បានចុះទៅត្រួតពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ ហើយបានពិនិត្យវ៉ាលីទាំង២នោះ ដោយឃើញថាវ៉ាលីទាំងនេះជាវ៉ាលីទទេតែប៉ុណ្ណោះ គ្មានអ្វីនៅក្នុងវ៉ាលីនោះទេ ដូចនេះសូមឲ្យសាធារណជនមេត្តាជ្រាបជាព័ត៌មាន ដើម្បីជៀសវាងកុំឲ្យសាធារណជនមានការភាន់ច្រឡំ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print