ខេត្តព្រះវិហារ៖ យោងតាមប្រភពព័ត៌មានពីហ្វេសប៊ុកផ្លូវការរបស់កងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានដាក់បទបញ្ជាជូនវរសេនីយ៍ឯក វឿន វិចិត្រ មេបញ្ជាការរងកងពលទទួលបន្ទុកការងារនៅទីបញ្ជាការស្រាលរបស់កងពល ស្ថិតនៅទិសទី១ ប្រាសាទព្រះវិហារ អនុវត្តឱ្យបានម៉ឺងម៉ាត់នៅការងារត្រៀមរថយន្តនិងកងកម្លាំងបើកបរដើម្បីទទួលបទបញ្ជារបស់ថ្នាក់លើឲ្យបានទាន់សភាពការណ៍។
បន្ទាប់ពីទទួលបាននូវបទបញ្ជារបស់មេបញ្ជាការកងពល, លោកវរសេនីយ៍ឯក មេបញ្ជាការរងកងពល និងកងកម្លាំងបើកបរទាំងអស់ដែលកំពុងឈរជើងនៅទីបញ្ជាការស្រាលរបស់កងពលបានអនុវត្តតាមតួនាទីនិងភារកិច្ចរបស់កងយោធពលខេមរភូមិន្ទដើម្បីសម្រេចបទបញ្ជាជូនអង្គភាពឱ្យបានល្អប្រសើរ៕