ភ្នំពេញ ៖ ទោះបីជាយ៉ាងណាក៏ដោយ សម្តេច តេជោបានបញ្ជាក់ថា ៖ នេះគ្រាន់តែ ជាការលើកឡើង របស់សម្តេច ដើម្បីតបទៅនឹង Comment ប៉ុណ្ណោះ ដោយសម្តេច មិន ចង់ ឃើញមាន ការ ប៉ះគ្នា ដោយប្រដាប់អាវុធនោះឡើយ។
«កម្ពុជានៅតែចង់ បាន ព្រំដែន សន្តិភាព មិត្តភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍន៍»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ ដោយបញ្ជាក់ថា រាល់ការសម្រេចផ្សេងៗ គឺ នៅលើ រដ្ឋាភិបាល បច្ចុប្បន្ន។
សម្ដេចតេជោ បានលើកឡើងថា ៖ ខ្ញុំឃើញអ្នចូលខំមិនមក ! ខ្ញុំសូមបញ្ជាក់ទៅវិញថា ៖ ខាងថៃបានរៀបចំយន្តហោះចម្បាំងហើយ តើកម្ពុជាត្រៀមហើយឬនៅ ! ខ្ញុំសូមបញ្ជាក់ត្រឡប់ទៅវិញថា កម្ពុជា ជាពិសេសតេជោសែន ស្គាល់ច្បាស់ណាស់អំពី យុទ្ធសាស្ត្រសង្គ្រាម ។
សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងទៀតថា ៖ ខ្ញុំធ្លាប់យន្តហោះអាមេរិក វៀតណាមខាងត្បូងដេញបាញ់ តែធ្វើខ្ញុំអត់បានទេ ! ខ្ញុំក៏ធ្លាប់បញ្ជាលើកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រី ពេលនោះយើងមាន មិច 26, រាប់សិនគ្រឿង ប៉ុន្តែយើងមិនដែលយករឿងនេះ វ៉ៃកន្លែងណាមួយទេ ។ ផ្ទុយទៅវិញក្នុងមួយឆ្នាំ ត្រូវឱ្យវា ៣៨០តោន យន្តហោះមួយគ្រឿងត្រូវឱ្យប្រេង 380 តោនក្នុងមួយឆ្នាំ ដើម្បីការហ្វឹកហាត់ ក្រោយមកខ្ញុំកាត់ទុកឲ្យនៅតែ 280 តោន គឺកាត់ 100 តោនចេញ។
សម្ដេចតេជោបានគូសបញ្ជាក់ថា ៖ ឥឡូវកម្ពុជាអត់មាន ប្រើយន្តហោះសម្រាប់ការច្បាំង ប៉ុន្តែកម្ពុជាមានសំណាញ់មេឃ ប៉ុន្តែពួកអាល្ងង់មួយចំនួននោះ វាអត់ស្គាល់សំណាញ់មេឃ ! តាមពិតសំណាញ់មេឃក្រោបទៅពីក្រោម ! យន្តហោះកាលណាហោះឡើងលើខ្ពស់ មិនអាចធ្វើអីបានទេ បើចង់ធ្វើអីត្រូវតែបត់ក្បាលចុះ ! ពេលដែលដាំក្បាលចុះ ពេលនោះ… ទៅពីខាងក្រោមរាប់ពាន់ រាប់ម៉ឺនគ្រាប់ រឿងអីមិនត្រូវខ្លាច ! ។
សម្ដេចតេជោបានបញ្ជាក់ថា, សង្គ្រាមទល់ដែនមិនដែលប្រើយន្តហោះទេ ។ សម្ដេចតេជោបន្តថា ឥឡូវនេះកម្ពុជាមានប្រភេទការពារអាកាសយ៉ាងល្អប្រសើរ ដែលយើងអាចសាកល្បងបាញ់ 40 គីឡូទៅម្ខាង ! អ្នកដែលបានចូលខំមិនថាខាងថៃបានរៀបចំ យន្តហោះចម្បាំងហើយ ! នេះគ្រាន់តែប្រហែលទេ ប៉ុន្តែបើជារឿងពិត សូមប្រាប់ទៅវិញថា កម្ពុជាបានត្រៀមអាវុធ បាញ់យន្តហោះហើយ ។ ត្រង់ចំណុចនេះសម្ដេចចង់បញ្ជាក់ជូនទៅកាន់អ្នកដែលបានចូលខំមិនប៉ុណ្ណោះ។
សម្ដេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា យន្តហោះមួយគ្រឿងតម្លៃរាប់លានដុល្លារ តែអានេះគ្រាប់ត្រឹមតែ30- 40 ម៉ឺនដុល្លារ យើងល្មម ! ប៉ុន្តែវាខុសគ្នាឆ្ងាយ។ ដោយសារយន្តហោះតម្លៃ 5 លាន 10 លាន 20 លាន ឯណោះ ៕
ដោយ ៖ សិលា