ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា សូមប្រុងប្រយ័ត្ន ! ការឆបោកបន្លំ PHISHING នៅក្នុងប្រព័ន្ឋសង្គមតេឡេក្រាម(Telegram)។
នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នៅក្នុងប្រព័ន្ឋសង្គមតេឡេក្រាម(Telegram) ប៉ុន្តែនាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកនៅតែបន្តបោកបញ្ឆោតអ្នកប្រើប្រាស់ ក្រោមរូបភាពការផ្ញើនូវតំណភ្ជាប់(Link) បោកបញ្ឆោតផ្សេងៗ ក្នុងគោលបំណងទាញយកព័ត៌មានសម្ងាត់របស់យើង និងលួចយកគណនីនោះទៅប្រព្រឹត្តិបទល្មើសផ្សេងៗ ដោយមិនដឹងខ្លួន។
ក្នុងន័យនេះ នាយកដ្ឋាន សូមធ្វើការក្រើនរំលឹកសារជាថ្មី ដល់សារធារណជន សូមមេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នៅក្នុងប្រព័ន្ឋសង្គមតេឡេក្រាម(Telegram) សូមពិនិត្យអោយបានហ្មត់ចត់ចំពោះតំណភ្ជាប់(Link) ដែលគ្មានប្រភពច្បាស់លាស់ ។
ដូច្នេះសូមកុំចុចតំណភា្ជប់(Likn) នោះអោយសោះ ដែលមានក្នុងរូបភាពខាងក្រោមជាឧទាហរណ៍ ជៀសវាងជនអនាមិកមានឱកាសបោកបញ្ឆោតទាញយកទិន្នន័យផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ ឈានទៅគ្រប់គ្រងគណនីរបស់យើង និងបង្កអោយមានការខាតបង់ផលប្រយោជន៍ផ្សេងៗ៕ដោយ៖តារា