មន្ទីរពេទ្យគន្ធបុប្ជាណែនាំឱ្យប្រុងប្រយ័ត្ន ចូលដល់រដូវភ្លៀងធ្លាក់ឪពុកម្ដាយគ្រប់រូបត្រូវយកចិត្តទុកដាក់ការពារជំងឺគ្រុនឈាមដល់កូនៗ

ចែករំលែក៖

ខេត្តសៀមរាប÷ កុមារាអាយុ ៨ឆ្នាំ មកពីខេត្តព្រះវិហារ មានស្ថានភាពហូរឈាមតាមអញ្ចាញធ្មេញ និងក្អួត ឈាមក្រហមស្រស់ ស្លេកស្លាំង សម្ពាធឈាម និងជីពចរខ្សោយ មូលហេតុគ្រុនឈាម។

នៅថ្ងៃទី ២៩ ឧសភា ២៩២៥នេះ មន្ទីរពេទ្យគន្ធបុប្ជាបានណែនាំថា ចូលដល់រដូវភ្លៀងធ្លាក់ឪពុកម្ដាយគ្រប់រូបត្រូវយកចិត្តទុកដាក់ការពារជំងឺគ្រុនឈាមដល់កូនៗទាំងអស់គ្នា ត្រូវបំបាត់ជម្រកមុសខ្លា ។

អ្នកជម្ងឺអាយុ ៨ឆ្នាំ ប្រុស មកពីឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់មកពីមន្ទីរពេទ្យបង្អែក១៦មករា ក្នុងខេត្តព្រះវិហារក្នុងមូលហេតុគ្រុនឈាមនិងឈាមហូរតាមអញ្ចាញធ្មេញ។

នៅថ្ងៃទី ២០ ឧសភា ២០២៥ អ្នកជម្ងឺចាប់ផ្តើមមានអាការៈគ្រុនក្តៅ ឪពុកបានទិញថ្នាំពីឱសថស្ថានមកលេបនៅផ្ទះដោយលេបម្តងចំនួនបួនគ្រាប់ លេប២ដងក្នុងមួយថ្ងៃ។ នៅថ្ងៃទី ២២ ឧសភា ២០២៥ អ្នកជម្ងឺចាប់ផ្តើមមានសញ្ញានៃការហូរឈាម ហូរឈាមតាមអញ្ចាញធ្មេញ និងជុះខ្មៅ ឪពុកអ្នកជម្ងឺបានយកអ្នកជម្ងឺទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា។

នៅទីនោះអ្នកជម្ងឺត្រូវបានព្យាបាលដោយការដាក់សេរ៉ូមតាមសរសៃនិងការដាក់ឈាមអស់ចំនួនបីកំប្លោក។ ប៉ុន្តែដោយស្ថានភាពនៃការហូរឈាមនៅតែបន្ត អ្នកជម្ងឺត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យជ័យវរ្ម័នទី៧នៅថ្ងៃទី ២៥ ឧសភា ២០២៥។

នៅពេលមកដល់ មន្ទីរពេទ្យជ័យវរ្ម័នទី ៧ អ្នកជម្ងឺមានស្ថានភាពហូរឈាមតាមអញ្ចាញធ្មេញ និងក្អួតឈាមក្រហមស្រស់ ស្លេកស្លាំង សម្ពាធឈាមនិងជីពចរខ្សោយ។ អ្នកជម្ងឺត្រូវបានធ្វើការព្យាបាលដោយការបញ្ចូលឈាម ៧ កំប្លោកបន្តទៀត។ ស្ថានភាពរបស់អ្នកជម្ងឺវិវត្តន៍ល្អពីមួយទៅមួយថ្ងៃ។

...

ក្រោយគេងសម្រាកពេទ្យអស់រយៈពេល៥ថ្ងៃ អ្នកជម្ងឺអាចចេញពីមន្ទីរពេទ្យនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៥។.រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print