នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី អាចមានទឹកជំនន់យ៉ាងឆាប់រហ័ស ដោយសារភ្លៀងខ្លាំងលាយឡំផ្គររន្ទះ

ចែករំលែក៖

ខេត្តរតនគីរី÷ នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៥ នេះ លោក អឿង ចន្ថា អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ជូន​ដំណឹង​ថា ស្ថានភាព​ភ្លៀង​ខ្លាំង លាយឡំ​ជាមួយ​ផ្គរ រន្ទះ អាច​បង្ក​ទៅ​ជា​ទឹក​ជំនន់​យ៉ាង​ឆាប់រហ័ស ពិសេស​នៅ​ខេត្ត​រតនគីរី ត្រង់​កន្ទុយ​ជាប់​នឹង​ប្រទេស​វៀតណាម​តែម្ដង។

យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា មាន​ភ្លៀង​ធ្លាក់ ៧០ ភាគរយ ស្ថានភាព​ធាតុអាកាស​ខេត្ត​រតនគិរី ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី។ ចំណែក​សីតុណ្ហភាព ២៣°C ទៅ ២៩ °C ខ្យល់​បក់​មកពី​ទិសនិរតី និង​មាន​ល្បឿន ១ ទៅ ៤ ម៉ែត្រ/ វិនាទី មាន​ល្បឿន​យ៉ាង​ឆាប់រហ័ស។ បរិយាកាស​បែបនេះ ចាប់ពី​ថ្ងៃ​ទី ២៩ ខែ​ឧសភា ឆ្នាំ ២០២៥ ដល់​ថ្ងៃ ៣១ ខែ​ឧសភា ឆ្នាំ ២០២៥ មាន​រយៈពេល ៣ ថ្ងៃ ជាប់​គ្នា។

ស្ថានភាព​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី 29 ខែឧសភា ឆ្នាំ ២០២៥នេះ មាន​ពពក​ខ្មៅ​គ្របដណ្ដប់​ផ្ទៃមេឃ​ទាំងមូល មាន​ភ្លៀង​ធ្លាក់​តាំងពី​ព្រឹក រហូត​ដល់​ល្ងាច ដោយ​ពុំ​មាន​ថ្ងៃ​រះ​នោះ​ទេ។

...

មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត​រតនគិរី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​ទន្លេ​សេ​សាន និង​ទន្លេ​ស្រែ​ពក ត្រូវ​ត្រៀម​សម្ភារៈ មាន​ទូក ខោអាវ ឯកសារ​សំខាន់ៗ រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ និង​សុវត្ថិភាព​ខ្ពស់ ក្នុង​ករណី​មាន​គ្រោះអាសន្ន​កើតឡើង​ដោយ​ទឹកជំនន់។ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​កន្ទុយ​នាគ ខេត្ត​រតនគិរី នៃ​ប្រទេស​កម្ពុជា តែម្ដង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print