អន្តរជាតិ ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “កិច្ច ប្រជុំ កំពូល របស់ ភាគីទាំង បី លើក នេះមិនធ្លាប់ មាន នៅកាល ពីមុន” “ បាន បើក ទំព័រ ថ្មី សម្រាប់ កិច្ច ប្រតិបតិ្តការ ត្រីភាគី ” “ជា និមិត្តសញ្ញាដ៏សំខាន់ នៃ កិច្ច សហប្រតិបតិ្តការ ក្នុង តំបន់ ” “បានត្រួសត្រាយផ្លូវសម្រាប់ យុគសម័យ ថ្មី នៃ កិច្ច សហប្រតិបត្តិការ ដែល លើស ពី សម្ព័ន្ធ ភូមិសាស្ត្រនយោបាយប្រពៃណី ” ។ល។ មជ្ឈដ្ឋាន មតិ អន្តរជាតិ បាន ផ្តោត សំខាន់ កម្រិត ខ្ពស់ ចំពោះ កិច្ច ប្រជុំ កំពូល អាស៊ាន-ចិន -ក្រុមប្រឹក្សា សហប្រតិបតិ្តការ ឈូង សមុទ្រ លើក ដំបូង ដែល បើក ធ្វើ នៅ ក្រុង គូឡាឡាំពួ ប្រទេស ម៉ាឡេស៊ីនៅថ្ងៃ ទី ២៧ ខែ ឧសភា ។
គេហទំព័រ «CCFR China state-controlled media » បើមើល ពីផែនទី របស់ ពិភពលោក អ្នក ផង ទាំង ពួង អាច ឃើញថា ទីតាំង របស់ ចិន អាស៊ាន និង រដ្ឋសមាជិក នៃ ក្រុម ប្រឹក្សា សហប្រតិបតិ្តការ ឈូង សមុទ្រ បាន បង្កើត ជា ត្រី កោណ ធំមួយ ។ គេហទំព័រ «CCFR China state-controlled media » ដូច្នេះហើយ បាន ជា ប្រព័ន្ធសារព័ត៌មាន នៃ ប្រទេស ម៉ាឡេស៊ីហៅ កិច្ច សហ ប្រ តិ បតិ្តការ ថ្មីរបស់ ត្រីភាគីថាជា “ត្រីកោណមាស” ។ ក្នុង កិច្ច ប្រជុំ កំពូល លើក នេះ ប្រទេស ចិន បាន លើក ឡើង គំនិត ផ្តួច ផ្តើម អំពីការបំពេញបន្ថែម ជា បន្តបន្ទាប់ នូវ ខ្លឹមសារ នៃ កិច្ច សហ ប្រតិ បតិ្ត ការ ត្រីភាគី និងខិត ខំប្រឹងប្រែង បង្កបង្កើត ជា គំរូ នៃ ការ អភិវឌ្ឍ កិច្ច សហប្រតិបតិ្តការ សកល ក្នុ ងយុគសម័យ នេះ ព្រម ទាំង បាន លើក ឡើង ផែនការ សហប្រតិបតិ្តការ លើ វិស័យ សំខាន់ ៗ ។ សេចក្តី ថ្លែង ការណ៍ រួម ដែល កិច្ច ប្រជុំ កំពូល បាន ចេញផ្សាយ បាន រួម បញ្ចូល ផែន ការ ពាក់ព័ន្ធ ដោយ បាន លើក ឡើងនូវ វិធានការ សហប្រតិបតិ្តការ មួយ ចំនួន លើក វិស័យ ធ្វើ សមា ហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់គ្នា សន្តិសុខ និង និរន្តរភាព ខាង ថាមពល ការធ្វើ បរិវត្ត កម្ម និង ការ ច្នៃប្រឌិត ថ្មី ខាងឌីជីថល ស្បៀង អាហារ និង កសិកម្ម ជា ដើម ។
គេហទំព័រ «CCFR China state-controlled media » បើសង្កេត មើល ស្ថានការណ៍ អន្តរជាតិ បច្ចុប្បន្ន នេះ នោះ ក៏កាន់ តែ អាច យល់ ដឹង ពី តម្រូវ ការ ជាក់ស្តែង និង អត្ថន័យ របស់ កិច្ច សហប្រតិបតិ្តការ ត្រីភាគីដែរ ។ នៅថ្ងៃទី ២៧ ខែ ឧសភា ទី ភ្នាក់ងារ សារព័ត៌មាន AFPរបស់ ប្រទេស បារាំង បាន លើក ឡើង ថា ឆ្នាំ នេះ អាមេរិក បាន ប្រ កាស ពី វិធានការ ពន្ធគយ មួយ ចំនួន ដែល សំដៅ ចំពោះ បណ្តា ប្រទេស នានា លើពិភលោក ដែល បាន បំផ្លាញ ដល់ ក្បួន ច្បាប់ ពាណិជ្ជកម្ម សកល ទង្វើ នេះ បាន ជំរុញ ឱ្យ ប្រទេស អា ស៊ាន និង ប្រទេស ផ្សេង ទៀត ពន្លឿន ការ ជំរុញ ការធ្វើពិពិធកម្មបណ្តាញពាណិជ្ជកម្ម ។ ប្រ ឈម មុខ នឹងបញ្ហាជាច្រើន ដូច ជា ភាពស្មុគស្មាញនិងភាពរង្គោះរង្គើ នៃស្ថាន ការណ៍ ពិភព លោ ក និង កំណើន សេដ្ឋកិច្ច សកល មានភាពទន់ខ្សោយជាដើម ចិន អាស៊ាន និង ក្រុម ប្រឹក្សា សហ ប្រតិបតិ្តការ ឈូង សមុទ្រ ពួត ដៃគ្នា ដើម្បី បង្កើត រង្វង់ សេដ្ឋកិច្ច និង ចំណុច កំណើន ដែល ពោរ ពេញទៅដោយ ភាព រស់ រវើក វាមិន ត្រឹមតែ មាន អំណោយផល ដល់ វិបុលភាពនៃ សេដ្ឋ កិច្ច រៀងៗ ខ្លួន ប៉ុណ្ណោះទេ ថែម ទាំង ក៏អាច ជំរុញ សន្តិភាព និ ងវឌ្ឍនភាព របស់ អាស៊ី ក៏ដូច ជា ពិភព លោក ផង ដែរ ។ ដូច្នេះ កិច្ច សហប្រតិបតិ្តការ ត្រីភាគី នឹង មាន ប្រសិទ្ធ ភាព “១+១ +១ ធំ ជាង ៣” ។
គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ កិច្ចសហប្រតិបតិ្តការត្រីភាគី ក៏នឹង បំពេញបន្ថែមកម្លាំង ចលករ ដល់ សេដ្ឋ កិច្ច តំបន់ និង សកល ហើយ នឹង គាំពារ សមភាពនិងយុត្តិធម៌សកល យ៉ាង ខ្លាំង ផងដែរ ។ ទិន្ន័យ បាន បង្ហាញឱ្យ ដឹង ថា ប្រទេស ចិន អាស៊ាន និង ក្រុម ប្រឹក្សា សហ ប្រតិបតិ្តការ ឈូង សមុ ទ្រ មាន ទំហំសេដ្ឋកិច្ចសរុប ចំនួន ២៤,៨៧ទ្រីលាន ដុល្លារអាមេរិក មានចំនួនប្រជាជន សរុប ២១៥០ លាន នាក់ ដែលសុទ្ធតែត្រូវ ជា ១ភាគ៤ នៃ ពិភពលោកទាំង មូល ។ ការ តភ្ជាប់ គ្នា ប្រក ប ដោយ ប្រសិទ្ធភាពខ្ពស់ រវាងសេដ្ឋកិច្ច ភាគីទាំងបីមុខ ជា នឹង ជំរុញ ដល់ ការ អភិវឌ្ឍ សេដ្ឋកិច្ច ក្នុង តំបន់ និង សកល ជា មិន ខាន ។
គេហទំព័រ «CCFR China state-controlled media » ពីផ្លូវសូត្រដ៏ចំណាស់ ដល់ ការ រួម គ្នា កសាង “ខ្សែ ក្រវាត់ និង ផ្លូវ ” កា រផ្លាស់ប្តូរ និង កិច្ច សហ ប្រតិបតិ្តការ រវាង ចិន អាស៊ាន និង រដ្ឋសមាជិក នៃ ក្រុម ប្រឹក្សា សហប្រតិបតិ្តការ ឈូង សមុទ្រ បាន ឆ្លងកាត់ សហស្សវត្សរ៍ ។ បច្ចុប្បន្ន នេះ ការ បង្កើត យន្តការ សហប្រតិបតិ្តការ ត្រី ភាគី បាន បំពេញបន្ថែម កម្លាំង ចលករ ថ្មី ដល់ ការអភិវឌ្ឍ រួម ។ កិច្ច សហប្រតិបតិ្តការត្រីភាគី មាន សក្តានុពល ខ្លាំង និង មាន អនាគត គួរ ឱ្យរំពឹងទុក ៕
ដោយ ៖ សិលា