ខេត្តស្វាយរៀង: តុលាការខេត្ត បានសម្រេចឃុំខ្លួន ជនដែលត្រូវចោទ២នាក់ ដាក់ក្នុងពន្ធនាគារខេត្តស្វាយរៀងពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស(លួចយកម៉ូតូ)។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានអោយដឹងនារសៀលថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៥នេះថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥និង៥នាទីល្ងាច សមត្ថកិច្ចនគរបាល បានទទួលព័ត៌មានថា នៅត្រង់ចំណុចភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា មានករណីលួចមានស្ថានទម្ងន់ទោស(លួចយកម៉ូតូ)។
ប្រភពបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាអោយកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា បានស្រាវជ្រាវបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(លួចយកម៉ូតូ) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ដែលបានធ្វើសកម្មភាពលួចយកម៉ូតូពីជនរងគ្រោះ ០១នាក់ ភេទស្រី (ជនជាតិវៀតណាម)។
ចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ០២នាក់ បានសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពលួចម៉ូតូ ពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងតុលាការបាន ឃុំខ្លួនក្នុងពន្ធនាគារខេត្តស្វាយរៀងរួចហេីយ៕